គ្រប់គ្នា​មាន​​ទម្រង់​ម្រាម​ក្រយៅ​ដៃ​ខុសៗ​គ្នា​អាស្រ័យ​ទៅ​តាម​ចរិត​លក្ខណៈ ហើយ​បើ​និយាយ​រឿង​អប្បិយជំនឿ​វិញគឺ​អាស្រ័យ​ទៅ​តាម​ជោគវាសនា​រៀងៗ​ខ្លួន​ដែរ។ អត្ថបទ​ថ្ងៃ​នេះ​នឹង​បង្ហាញ​អំពី​ទម្រង់​ក្រយៅកូនដៃ​ ប្រសិន​បើ​អ្នក​មាន​ក្រយៅដៃ​កូន​ដូច​ទម្រង់​ខាង​ក្រោម​នឹង​បង្ហាញ​ចរិត​លក្ខណៈ និង​ដំណើរ​ជីវិត​របស់​អ្នក​បាន។

អ្នក​ដែល​មាន​ក្រយៅ​​កូន​ដៃ​​រាង​គូទ​ខ្យង មិន​ជា​មនុស្ស​ស្រី​ឬប្រុស​សុទ្ធ​តែ​ជា​មនុស្ស​ដែល​រៀន​ពូកែ សុភាព​រាបសា និង​ឆ្លាត​ឈ្លាស។​ រាល់​ពេល​ជួប​ឧបសគ្គ​ឬ​បញ្ហា​ម្ដងៗ មនុស្ស​បែប​នេះ​មាន​ភាព​អំណត់​ខ្ពស់​ក្នុង​ការ​​ប្រឈម​មុខ​ដោះ​ស្រាយ។ ពួក​គេ​មាន​សមត្ថភាព ​និង​រហ័សរហួន​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​នោះ ដោយ​មិន​ពឹង​ផ្អែក​លើ​អ្នក​ដទៃ​ឡើយ។

មនុស្ស​ដែល​មាន​ក្រយៅ​បែប​នេះ​ច្រើន​តែ​មាន​សំណាង ​និង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ នៅ​ពេល​អាយុ​កាន់​តែ​ច្រើន​។​ ពេល​ចូល​ដល់​វ័យ​​៤៥ ឆ្នាំ ​ជីវិត​របស់​ពួក​គេ​ពិតជា​​អាច​​សោយសុខ ​កូន​ចៅ​ក៏​សុខ​សប្បាយ​ មាន​លុយ ​មាន​ផ្ទះ​ និង​មាន​ឡាន​ពេញ​ៗ​ដៃ។ ​​បន្ថែម​ពី​នេះ ​កាលណា​ពួក​គេ​ធ្វើ​អំពើល្អកាន់តែច្រើន​នោះ ​វិបុលភាព ​និងស្ថិរភាពទ្រព្យសម្បត្តិ​ ព្រម​ទាំង​អាជីព​ការងារ​រក​ស៊ី​របស់​ពួក​គេ​ក៏​នឹង​កាន់​តែ​ជោគជ័យ៕