មូលដ្ឋានគ្រឹះចម្បង៣យ៉ាងដែលធ្វើឲ្យចំណងស្នេហ៍របស់អ្នករឹងមាំ និងយូរអង្វែង!បច្ចុប្បន្ននេះ សេចក្តីស្នេហាហាក់បីដូចភ្លើងចំបើង ដែលងាយកើតឡើងហើយក៏ងាយរំលត់ ទៅវិញផងដែរ។ ក្នុងនោះផងដែរ ក៏មានចំណោទចោទសួរជាច្រើនថា តើធ្វើដូចម្តេចទើបអាច ថែរក្សាចំណងស្នេហាមួយឲ្យមានរយៈពេលយូរអង្វែងនិងរឹងមាំក្នុងសម័យកាលឌីជីថលនេះ?

១. គេមានទីតាំងយ៉ាងសំខាន់នៅក្នុងបេះដូងរបស់គូស្នេហ៍

ជាការពិតណាស់ស្នេហ៍បែបសកម្ម តាមរយៈពាក្យពេចន៍សរសើរសម្តីផ្អែមល្ហែម កាយវិការ ថ្នាក់ថ្នម និងទង្វើនាពេលចូលគេងជាមួយគ្នា។ ហើយទាំងអស់នេះជាអត្ថន័យសុភមង្គលដែល មនុស្សប្រុសស្រីតែងតែប្រាថ្នាចង់បានពីដៃគូ។ ជាមួយគ្នានេះដែរ តម្លៃនៃការយកចិត្តទុកដាក់យ៉ាង ពិតប្រាកដពីមនុស្សដែលខ្លួនបានស្រឡាញ់គឹជាការបង្ហាញឲ្យឃើញថា អ្នកមានទីតាំងយ៉ាងសំខាន់ស្ថិតនៅក្នុងបេះដូងដៃគូស្នេហារបស់អ្នក។

២. គេមានមនុស្សដែលមានការជឿជាក់ 

ចំពោះភាពជាដៃគូ ប្រាកដណាស់ថាភាគីម្ខាងៗតែងតែមានការជឿជាក់គ្នាទៅវិញទៅមក។ ហើយការជឿជាក់នេះបានធ្វើឲ្យភាគីម្ខាងៗ ទទួលបានសេចក្តីសុខនិងការទទួលបានការគោរពស្រឡាញ់ ភាពកក់ក្តៅរវាងគ្នានឹងគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយឧបសគ្គដែលខ្លួនបានជួបប្រទះនៅក្នុងជីវិត ផងដែរ។

៣. ភាពចាំបាច់របស់គូស្នេហ៍

មនុស្សកើតមកដើម្បីស្វែងរកគោលដៅនៃជីវិតរស់នៅ គំនិតដែលបានគិតថា ខ្លួនគឺជាតួអង្គដែលគ្មានអ្នកណាអាចជំនួសបាននៅក្នុងជម្រៅបេះដូងរបស់គូជីវិតបាន ធ្វើឲ្យគេស្ងប់ចិត្តស្ងប់អារម្មណ៍។ ដូច្នេះនេះហើយជាភាពចាំបាច់យ៉ាងសំខាន់ដែលគូស្នេហ៍តែងតែស្រមៃចង់បានពីដៃគូរបស់ខ្លួន៕