សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មិត្តភាពគឺជាផ្នែកសំខាន់មួយនៃជីវិត មិត្តល្អអាចជំរុញអ្នកឱ្យធ្វើតាមក្តីសុបិនរបស់អ្នក ហើយបង្រៀនអ្នកពីរបៀបក្លាយជាមនុស្សដែលប្រសើរ។ ពួកគេក៏រីករាយក្នុងការចំណាយពេលជាមួយអ្នក និងអាចលើកទឹកចិត្តអ្នក នៅពេលអ្នកកើតទុក្ខ។ ប៉ុន្តែនៅពេលដែលអ្នកមានមិត្តភក្តិបែបពិសពុលនៅក្នុងជីវិតសម្ព័ន្ធភាពរបស់អ្នកជាមួយពួកគេ អាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់ច្រើនជាងល្អ។

វាចាំបាច់ណាស់ក្នុងការជ្រើសរើសមិត្តភក្តិរបស់អ្នកដោយប្រាជ្ញា ត្រូវប្រាកដថាមនុស្សដែលជិតស្និទ្ធនឹងអ្នកគឺជាមនុស្សដែលធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរមិនអាក្រក់នោះទេ។ ត្រូវចាំថាមិត្តល្អធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើង ខណៈពេលដែលមិត្តភក្តិពិសពុលនឹងបំផ្លាញអ្នក។ សូមពិនិត្យមើលពីចរិតលក្ខណៈទូទៅនៃមិត្តភ័ក្តិពិសពុល ៥ ប្រភេទ ដែលអ្នកអាចនឹងជួបប្រទះ។

១. មិត្តប្រើប្រាស់មិត្ត

មិត្តភ័ក្ត្រប្រភេទនេះ ធ្វើខ្លួនហាក់ដូចជានៅទីនោះសម្រាប់អ្នក តែជាក់ស្ដែងមិត្តម្នាក់នេះតែងតែស្វែងរកវិធីដើម្បីកែលម្អស្ថានភាពរបស់ពួកគេ ឬស្វែងរកដៃគូដើម្បីកុំឱ្យពួកគេនៅម្នាក់ឯង។ ហើយនៅពេលដែលអ្នកបានបំពេញគោល​បំណងឱ្យពួកគេ ពួកគេក៏រាប់អានអ្នក​ទេ បើអ្នកគ្មានផលប្រយោជន៍សម្រាប់គេទេនោះ គេនឹងបោះបង់អ្នក។ ជាមួយមនុស្សប្រភេទនេះ អ្នកគ្រាន់តែរាប់អានជាមិត្តធម្មតាទៅបានហើយ។

២. មិត្តភ័ក្ត្រឈ្លើង

មិត្តភ័ក្តិរប្រភេទនេះតែងតែត្រូវការអ្នក ហើយរំពឹងថាអ្នកនឹងផ្ដល់អ្វីៗទាំងអស់នៅពេលពួកគេចង់បាន។ មិត្តភ័ក្តិប្រភេទនេះនឹងកេងចំនេញពីអ្នកគ្រប់បែបយ៉ាង ហើយពឹងផ្អែកលើអ្នកទាំងស្រុង ប្រសិនបើអ្នករាប់អានមិត្តប្រភេទនេះអ្នកនឹងខាតបង់ទាំងលុយកាក់សុខភាព និងពេលវេលារបស់អ្នក។

៣. មិត្តបែបអវិជ្ជមាន

មិត្តប្រភេទនេះមិនដែលពេញចិត្តនឹងអ្វីដែលពួកគេមានឡើយ។ ជាលទ្ធផល ពួកគេចំណាយពេលវេលាជាច្រើនដើម្បីរអ៊ូរទាំ និងរៀបរាប់ថាពិភពលោកនេះអយុត្តិធម៌។ ពួកគេច្រើនមានទំនោរទៅរកគំនិតអវិជ្ជមានអំពីអ្វីៗស្ទើរតែទាំងអស់។ មិត្តភ័ក្តិប្រភេទនេះមិនត្រឹមតែអវិជ្ជមានចំពោះជីវិតរបស់ពួកគេទេ ប៉ុន្តែពួកគេផ្ដល់ភាពអវិជ្ជមាននោះទៅអ្នកផងដែរ។ ពួកគេអាចរិះគន់អ្វីគ្រប់យ៉ាងចាប់ពីសម្លៀកបំពាក់ដែលអ្នកស្លៀក និងរបៀបដែលអ្នកនិយាយ។ ពួកគេច្រើនតែច្រណែន ហើយនឹងមិនសរសើរអ្នកឡើយ។

៤. មិត្តភ័ក្ត្រដែលពូកែសម្ដែងអារម្មណ៍ (ចូលចិត្តដ្រាម៉ា)

ជីវិតរបស់មិត្តម្នាក់នេះ គឺដូចជាល្ខោនអូប៉េរ៉ាមួយដ៏វែង។ រាល់ថ្ងៃជីវិតពួកគេពោពេញទៅដោយការខកចិត្ត ការខូចចិត្ត និងទុក្ខព្រួយ។ ជាមួយមិត្តនេះអ្នកនឹងក្លាយទៅជាអ្នកដោះស្រាយបញ្ហា។ ប៉ុន្តែសូមចាំថា ពួកគេប្រហែលជាមិនចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរទេ។ លើសពីនេះទៅទៀតមិត្តប្រភេទនេះជាធម្មតាយល់តែអារម្មណ៍ខ្លួនឯង ហើយមិនចាប់អារម្មណ៍ក្នុងការស្តាប់អំពីបញ្ហាឬកង្វល់របស់អ្នកទេ។

៥. មិត្តដែលពូកែនិយាយដើម និងដឹងគ្រប់រឿង

តើអ្នកស្គាល់មិត្តម្នាក់ដែលតែងតែដឹងគ្រប់រឿងទេ? មិត្តប្រភេទនេះ គឺជាអ្នកផ្សព្វផ្សាយពាក្យចចាមអារាម និងចូលចិត្តនិយាយដើមគេ។ លើសពីនេះទៅទៀត មិត្តភ័ក្តិនេះមានគ្រោះថ្នាក់សម្រប់អ្នក ព្រោះប្រសិនបើពួកគេកំពុងនិយាយអំពីអ្នកដទៃបន្ទាប់មកពួកគេទំនងជានិយាយអំពីអ្នកដែរ។ ទោះបីការនិយាយដើមគេទាំងអស់មិនសុទ្ធតែអាក្រក់ក៏ដោយ តែវាជាការសំខាន់ណាស់ ដែលនៅពេលនិយាយពីដើមរបស់នរណាម្នាក់អាចបង្កអន្តរាយ និងប៉ះពាល់ដល់មិត្តភាពរបស់ពួកគេ។ អាថ៌កំបាំងរបស់អ្នកមិនមានសុវត្ថិភាពជាមួយមិត្តប្រភេទនេះទេ សូមប្រយ័ត្ននូវអ្វីដែលអ្នកប្រាប់ទៅពួកគេ៕