ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងដែលមានការខ្វះមុខខ្វះក្រោយ ចំណូលមិនបានច្រើន ច្រើនតែរស់នៅក្នុងការបារម្មណ៍ពីការអត់លុយដើម្បីបង់ថ្លៃភ្លើងថ្លៃសិក្សារបស់កូន ការចំណាយផ្សេងៗរាល់ព្រឹក។ តែរឿងខ្លះពុំមែនមកពីប្រាក់ខែតិច ចំណូលមិនគ្រប់គ្រាន់នោះទេតែលើការចាយវាយមិនមានភាពច្បាស់លាស់ខ្លួនឯង។

ខាងក្រោមជាចំនុចដែលអ្នកគួរចាប់អារម្មណ៍ និងពិនិត្យឡើងវិញ៖

១.អ្នកទិញអ្វីដែលមិនចាំបាច់

ទោះចំណូលតិចឬច្រើន បើអ្នកចេះតែចំណាយ ហើយចំណាយទៀតលើអ្វីៗដែលមិនសំខាន់សោះនោះនឹងនាំមកនូវអន្តររាយនៃចំណូលរបស់អ្នក។ ដូចដែលថា ជាអ្នកក្រទេ ប៉ុន្ដែធ្វើឬកដូចជាអ្នកមានការប្រើប្រាស់សម្ភារៈ ការចូលហាងទំនើបជាដើម។ មានថវិកាត្រឹម១០០ដុល្លារ​ ក៏ហានចូលហាងថ្លៃៗដើម្បីញាំអាហារ១ពេលជាដើម ដែលស្ទើរតែស្មើនឹងពេលធ្វើការ១០ថ្ងៃ។

ជាការពិត នៅពេលដែលអ្នកចំណាយលុយលើរឿងដែលគ្មានផលអស់ទាំងនេះអ្នកនឹងពុំមានលុយដើម្បីធ្វើរឿងអ្វីផ្សេងនោះទេ។

ដំណោះស្រាយ៖ ត្រូវដឹងថា លុយដែលចាយទៅណាខ្លះ? អ្នកអាចដោះស្រាយបញ្ហាទាំងនេះបានដោយការ​រៀបចំខ្ទង់ចំណាយដែលមិនចាំបាច់ និងខ្ទង់ចំណាយដែលចាំបាច់ឲ្យបានច្បាស់លាស់។ខ្ទង់ចំណាយណាដែលអាចកាត់ចេញបាន ត្រូវឈប់ចំណាយ ហើយយកលុយដែលសល់នោះសន្សំទុកបន្តិចម្ដងៗ ជាទុនដើម្បីត្រៀមធ្វើអ្វីមួយដែលនាំបានផលចំនេញមកវិញ។​ 

២. មិនទុកលុយប្រើពេលមានការបន្ទាន់

ឃ្លាមួយរបស់ Tony Robbins និយាយថា៖ ជីវិតមិនមែននិយាយ អំពីការរង់ចាំព្យុះទៅផុតនោះទេ។ តែវាជាការរៀនរាំក្រោមភ្លៀងធ្លាក់។

ចំនុចនេះ កើតឡើងជាញឹកញ៉ាប់។ ជាពិសេសបើក្នុងស្ថានភាពដែលសេដ្ឋកិច្ចប្រទេសមានវិបត្តិការបាត់ចំណូល ឬបាត់បង់ការងារភ្លាមៗ ដែលមិនបានត្រៀម នោះនឹងធ្វើឲ្យប៉ះពាល់ដល់ខ្លួនអ្នកគ្រួសារភ្លាមៗ។ ការមានលុយបម្រុងទុកជាមុន នឹងអាចជួយអ្នកដោះស្រាយបញ្ហាទាំងនេះបានក្នុងរយៈពេលមួយ ក្នុងចិត្តក៏មានភាពធូរស្រាលប្រឈមបញ្ហានេះ។

ដំណោះស្រាយ អ្នកក៏គួរពិចារណាពីការកាត់ចំណូលខ្លះជាប្រចាំខែដើម្បីដាក់ក្នុងចំណែកមួយសម្រាប់ប្រើក្នុងភាពបន្ទាន់ ឬទិញនូវសេវាណាមួយដែលប្រើក្នុងភាពបន្ទាន់បាន  ដែលងាយស្រួលដល់ការដកប្រាក់មកប្រើប្រាស់។ពិតមែនតែ ១០ឬ២០ដុល្លារ ប្រចាំខែ តែសម្រាប់រយៈពេលយូរ វានឹងកាន់តែរីកធំធាត់៕