តើអ្នកដែលធ្លាប់គិតដែរទេថា មនុស្សដែលអ្នកស្និទ្ធស្នាលជាមួយអ្នកបំផុតនឹងចាកចេញពីអ្នក នៅថ្ងៃណាមួយ? តើអ្នកអាចដឹងប្រាកដទេថា មនុស្សដែលនៅជិតបំផុត គឺជាមនុស្សដែលអ្នក គួរនៅឲ្យឆ្ងាយបំផុត?តើអ្នកគួរនៅជិតមនុស្សបែបណា ទើបអាចផ្តល់ផលវិជ្ជមានឲ្យអ្នកមាន? ទាំងនេះ គឺជាបុគ្គលទាំងបួនប្រភេទដែលអាចជួយឲ្យជីវិតអ្នកកាន់តែរីកចម្រើន។

១.មនុស្សស្មោះត្រង់

ភាពស្មោះត្រង់នៃបុគ្គលម្នាក់ៗគឺជាកត្តាសំខាន់នៃចំណងមិត្តភាព។ ប្រសិនបើអ្នកចង់បានភាពរីក ចម្រើនអ្នកគួរតែនៅជិតមនុស្សដែលអាចផ្តល់មតិយោបល់ពិតប្រាកដ និងមិនតែស្ករនៅពីក្រោយខ្នង។

២.អ្នកលើកទឹកចិត្ត

ការលើកទឹកចិត្តគឺជាក្តីសង្ឃឹមមួយដែលអ្នកទទួលបាន តាមរយៈពាក្យសម្តីការអប់រំប្រៀនប្រដៅនិងលើកទឹកចិត្តពេលដែលអ្នកបាត់បង់នូវក្តីសង្ឃឹម។

៣.អ្នកផ្តល់ទំនុកចិត្ត និងភាពជឿជាក់

នៅពេលដែលអ្នកនៅជិតបុគ្គលម្នាក់ដែលអ្នកគិតថាអ្នកមានទំនុកចិត្តលើគេក្នុងការធ្វើអ្វីមួយច្បាស់ លាស់និងមិនមានការធ្លោះធ្លោយ នោះគេក៏ជាបុគ្គលម្នាក់ដែលអាចជួយបង្ហាញនូវគោលដៅជីវិត របស់អ្នកឲ្យកាន់តែច្បាស់ផងដែរ។

៤.ដៃគូប្រកួតប្រជែង

ការប្រកួតប្រជែងអាចជួយអ្នកក្នុងការពង្រឹងសមត្ថភាពខ្លួនឯង ឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការប្រកួតប្រជែងក៏អាចជួយឲ្យអ្នកកាន់តែមានភាពច្នៃប្រឌិត និងមានគំនិតថ្មីៗផងដែរ។

ជាចុងក្រោយមានមនុស្សដែលអ្នករាប់អានជុំវិញខ្លួនរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់មកកាន់ជីវិត របស់អ្នកដូច្នេះប្រសិនបើអ្នកមិនចេះជ្រើសរើសមនុស្សក្នុងការរាប់អានឲ្យបានល្អនោះទេ។ ក្នុងន័យនោះអ្នកប្រាកដជាជួបនូវទុក្ខលំបាកជាក់ជាមិនខានឡើយ៕