គ្រប់គូស្នេហ៍ទាំងអស់រមែងចង់បាននូវចំណងស្នេហាអាពាហ៍ពិពាហ៍មួយ ដែលមានភាពផ្អែមល្អែមស្អិតរមួតនឹងគ្នាជារៀងរហូតមិនថាក្នុងកាលៈទេសៈណានោះទេ ពោលគឺតាំងពីថ្ងៃចាប់ផ្តើមស្រឡាញ់គ្នាដំបូងរហូតដល់ចុងបញ្ចប់នៃជីវិតពួកគេ។ ទន្ទឹមនឹងនេះដែរចំណងស្នេហាមួយដែលមានសុភមង្គលផ្អែមល្អែមនឹងគ្នាគ្រប់ពេលបាន គឺទាមទារជាដាច់ខាតត្រូវមានការចូលរួមទាំងសងខាងមានន័យថាត្រូវបំពេញតួនាទីឱ្យល្អចំពោះគ្នាទៅវិញទៅមក។ បើមិនដូច្នេះទេចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ នឹងមិនស្ថិតស្ថេរបានយូរអង្វែងឡើយពោលគឺមានទំនាក់ទំនងល្អបានតែដំបូងៗតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជារឿងទាំង ៥ចំណុចដែលនឹងធ្វើឱ្យសេចក្តីស្នេហារបស់អ្នកមានភាពផ្អែមល្អែមជារៀងរហូត។​

១)ត្រូវចូលរួមកសាងទំនាក់ទំនងឲ្យល្អជាមួយមនុស្សជុំវិញខ្លួន

គ្មានសុភមង្គលគ្រួសារណាដែលកើតឡើង ដោយមិនមានការចូលរួមកសាងជាមួយគ្នាទាំងប្តីនិងប្រពន្ធនោះទេហើយអ្នកត្រូវចាំថាម្នាក់ខំរក ម្នាក់ទៀតត្រូវខិតខំថែរក្សា ធ្វើយ៉ាងណាកាន់ដៃគ្នា និងកសាងអ្វីៗគ្រប់យ៉ាងរួមគ្នាតទៅមុខជារៀងរហូត។

២) កុំឆាប់ជឿពាក្យអ្នកដ៏ទៃ មុនពេលពិភាក្សាជាមួយគូស្នេហ៍របស់អ្នក

មិត្តភក្តិគឺជាផ្នែកមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើចំណងស្នេហារបស់អ្នកពោលគឺអាចជួយឱ្យចំណងអាពាហ៍ពិពាហ៍របស់អ្នករឹងមាំ ហើយក៏អាចធ្វើឱ្យស្នេហារបស់អ្នកមានការបែកបាក់ឬប្រេះស្រាំផងដែរ។ ដូច្នេះអ្នកគួរតែសេពគប់មនុស្សណាដែលស្មោះត្រង់ និងមានបំណងល្អមកលើគ្រួសាររបស់អ្នកពិតប្រាកដ។

៣) ត្រូវតែឱ្យតម្លៃ និងរក្សាក្តីស្រឡាញ់ចំពោះគ្នាជានិច្ច

អ្នកត្រូវចាំថា “គូជីវិត” គឺជារឿងដែលសំខាន់បំផុតដែលត្រូវតែយកចិត្តទុកដាក់គ្រប់ពេលវេលាទោះបីជាអ្នករវល់ខ្លាំងប៉ុណ្ណាក៍៏ដោយ។ ដោយហេតុថាគ្រប់អ្វីៗទាំងអស់ មិនថាប្រាក់ ផ្ទះឡាន ឬសម្ភារៈផ្សេងៗទៀតអ្នកអាចរកវាបាននៅពេលក្រោយបានប៉ុន្តែប្រសិនបើស្នេហាមួយដែលបាក់បែកហើយ គឺពិបាកនឹងផ្សះផ្សាឡើងវិញណាស់។ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ និងមើលថែរក្សាក្តីស្រឡាញ់ចំពោះគ្នា​​ព្រមទាំងផ្តល់ពេលវេលាផ្អែមល្អែមជាមួយគ្នាឱ្យបានច្រើន។

 ៤) ប្រពន្ធតែងតែស្រស់ស្អាតជាងគេជានិច្ច នៅក្នុងកែវភ្នែករបស់ប្តី

បុរសដែលជាស្វាមីល្អ គឺតែងតែមើលឃើញភរិយារបស់ខ្លួនជាមនុស្សស្រីស្អាតនិងយកចិត្តទុកដាក់ចំពោះប្រពន្ធជានិច្ច ហើយមិនមានមនុស្សស្រីណាម្នាក់អាចមកជំនួសនាងបានឡើយ។ហើយការស្រឡាញ់និងកត្តាទាំងនេះហើយ គឺជាប្រទីបឆ្ពោះទៅរកសុភមង្គលសម្រាប់គូស្នេហ៍គ្រប់គូ។

៥) ភាពស្មោះត្រង់និងការទុកចិត្តគ្នា

អ្នកត្រូវតែស្មោះត្រង់នឹងគ្នាហើយជឿជាក់ចំពោះគ្នាទៅវិញទៅមក។ វាគឺជាកត្តាដ៏សំខាន់ដែលទ្រទ្រង់ស្នេហារបស់អ្នកឱ្យកាន់តែរឹងមាំ។ដូច្នេះមុននឹងជឿពាក្យអ្នកដ៏ទៃដែលវាយប្រហារមកលើចំណងអាពាហ៍ពិពាហ៍របស់អ្នកអ្នកគួរតែកុំឆាប់សម្រេចចិត្តពេក ពោលគឺត្រូវពិភាក្សាគ្នាឱ្យបានច្បាស់លាស់ និងដោយភាពកក់ក្តៅជាមុនសិនពីព្រោះថាពេលខ្លះគូស្នេហ៍របស់អ្នកមានហេតុផលណាមួយក៏អាចថាបាន។

សរុបរួមមកវិញលោកអ្នកគួរតែអនុវត្តនូវចំណុចសំខាន់ៗទាំង៥ខាងលើនេះ ពីព្រោះថាវានឹងជួយធ្វើឱ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកមានភាពស្ថិតស្ថេរយូរអង្វែង​ប្រកបទៅដោយភាពផ្អែមល្ហែមនិងសុភមង្គលជាមួយគ្នាជានិរន្តរ៍៕