តើអ្នកធ្លាប់សង្កេត ឬធ្លាប់ឮគេនិយាយតៗគ្នាទេថា ការទុកក្រដាសប្រាក់ $2 ជាប់ខ្លួន នឹងនាំសំណាងល្អ លុយកាក់ហូរចូលច្រើន? ទាំងនេះសុទ្ធតែជាការជំនឿដែលគេនិយាយតៗគ្នា ហើយអ្នកខ្លះក៏សង្កេតឃើញភាពចម្រុងចម្រើនក្រោយធ្វើបែបនេះ ប៉ុន្តែប្រភពពិតប្រាកដចេញមកពីណានោះគឺមិនសូវមានអ្នកដឹងឡើយ។

លេខ២គឺជាលេខនាំសំណាង

យោងតាមជំនឿរបស់ប្រជាជននៅបច្ចឹមប្រទេស លេខ៨ និងលេខ៦ គឺតំណាងឱ្យទ្រព្យសម្បត្តិនិងភាពរីកចម្រើន ចំណែកលេខ២ក៏តំណាងឱ្យសំណាងល្អ និងសុភមង្គល។ សម្រាប់ក្នុងជីវិតប្រចាំថ្ងៃ លេខ២គឺជាលេខគូដែលតំណាងឱ្យរបស់ពីរ ដូច្នេះវាត្រូវបានគេជឿថាអាចនាំសំណាងល្អ និងមានអ្នកនៅចាំជួយទំនុកបម្រុងពីក្រោយ។ ហេតុនេះហើយទើបក្រដាសប្រាក់ $2 តែងត្រូវបានគេដាក់ជាប់កាបូបជាប់ខ្លួនជានិច្ច។

ដាក់ក្រដាស $2អាចជួយទាញលុយផ្សេងទៀតចូលកាបូបណែនៗ

មនុស្សភាគច្រើនជឿថា ការដាក់ក្រដាសប្រាក់ $2 ជាប់ខ្លួនវានឹងជួយហៅក្រដាសប្រាក់ផ្សេងទៀតឱ្យចូលមកក្នុងកាបូបដែរ។ ជីវិតរបស់អ្នកនឹងមិនដែលខ្វះលុយចាយឡើយ។ ដូច្នេះទើបឱ្យតែមានក្រដាសប្រាក់នេះគេមិនដែលយកមកចាយ តែទុកវាក្នុងកាបូបដើម្បីនាំលុយចូលថែមទៀត។

ជំនឿកើតឡើងពីរឿងពិត

យោងតាមរឿងរ៉ាវមួយដែលបានកើតឡើងកាលពីឆ្នាំ១៩៧៦ នៅសហរដ្ឋអាមេរិក មានករណីធ្លាក់យន្តហោះដ៏ធ្ងន់ធ្ងរមួយដោយបានសម្លាប់អ្នកនៅក្នុងយន្តហោះនោះស្ទើរតែគ្រប់គ្នា។ ប៉ុន្តែមានតែបុរសចំណាស់ម្នាក់ប៉ុណ្ណោះដែលអាចនៅរស់រានមានជីវិត។ ក្រោយធ្វើការជួយសង្គ្រោះ និងស៊ើបអង្កេត គេបានរកឃើញថា លោកតាម្នាក់នោះមានប្រាក់តែ $2 គត់ក្នុងកាបូប ហើយទើបគេជឿថាប្រាក់ $2 នេះហើយដែលជួយសង្គ្រោះលោកតាចេញពីគ្រោះថ្នាក់។

ចាប់តាំងពីពេលនោះមក ក្រដាសប្រាក់$2 ដែលបោះពុម្ពនៅឆ្នាំ១៩៧៦ត្រូវបានគេចាត់ទុកថាជាក្រដាសប្រាក់នាំសំណាងបំផុតក្នុងពិភពលោក៕