សូមចុចទីនេះ ដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ទើបតែដាច់ឆ្នាំ២០១៩សោះ ហើយសល់តែប៉ុន្មានថ្ងៃទៀតក៏ត្រូវត្រៀមខ្លួនដើម្បីឆ្លងឆ្នាំ២០២០ បាត់ទៅហើយ ប្រហែលជាមានមនុស្សមួយចំនួនមានអារម្មណ៍ថា ខ្លួនឯងដូចជាគ្មានភាពរីកចម្រើនអ្វីសោះកន្លងទៅតែប៉ុន្មានឆ្នាំ ប៉ុន្តែសម្រាប់ខ្លួនឯងវិញនៅតែដដែល មិនមានអ្វីដែលគួរឱ្យមានមោទនភាពសូម្បីតែមួយរឿង។ អារម្មណ៍ទាំងនេះនឹងកើតមានពិតប្រាកដណាស់ បើអ្នកមិនបានរៀបចំគោលដៅឱ្យខ្លួននោះទេ នៅក្នុងអត្ថបទទាំងមូលនឹងណែនាំអ្នកទាំងអស់គ្នាពីគួររៀបចំសម្រាប់ឆ្នាំ២០២១ខាងមុខនេះ។

១/រៀបចំផែនការជីវិតឲ្យបានច្បាស់លាស់៖ អ្នកត្រូវដឹងខ្លួនឯងជាមុនសិនថាអ្នកចង់បានអ្វី ឬមួយក៏ចង់សម្រេចការងារអ្វី គិតរឿងទាំងនេះរួចហើយយកគំនិតទាំងនោះមកអនុវត្តផង មិនមែនចេះតែគិតហើយមិនធ្វើ ទើបយកទៅរអ៊ូនៅឆ្នាំក្រោយៗទៀតទេ។ ក្នុងនោះផងដែរអ្នកត្រូវចេះរៀនគ្រប់គ្រងទាំងអារម្មណ៍ស្មារតី និងចិត្តគំនិតឱ្យមានភាពទំនួលខុសត្រូវខ្ពស់ជាងមុន និងប្តេជ្ញាខ្ពស់ថែមទៀតផង។

២/លះបង់ចោលភាពខ្ជិល៖ ភាពជោគជ័យមិនអាចកើតមានចំពោះមនុស្សដែលមានភាពខ្ជិលច្រអូសនោះទេ ជាពិសេសអ្នកដែលមានគម្រោងប៉ុន្តែមិនដែលធ្វើឱ្យចេញជារូបរាងម្តងណាឡើយ។ ដោយហេតុដូច្នេះហើយ អ្នកគួរតែបង្រៀនខ្លួនឯងឱ្យបានខ្លាំង ហើយកាត់ឱ្យដាច់ពីទម្លាប់ខ្ជិលទាំងឡាយ ហើយចាប់ផ្ដើមជាមួយទម្លាប់ល្អៗដែលធ្វើឱ្យមានការរីកចម្រើនទៅមុខ។

៣/ចាប់យកជំនាញ៖ ជាពិសេសសម្រាប់ប្អូនៗដែលទើបតែប្រឡងទី ១២រួច កុំរវល់តែបណ្ដែតបណ្ដោយពេលវេលាកន្លងទៅដោយឥតប្រយោជន៍ឱ្យសោះ ហើយកុំព្យាយាមបង្កើតលេសច្រើនពេកឱ្យខ្លួនឯង ទោះបីជាឆ្នាំនេះប្អូនៗមិនបានប្រឡងដើម្បីបញ្ចេញសមត្ថភាពតែប្អូនៗអាចព្យាយាមបង្ហាញតាមរយៈការប្រឡងគ្រូ ប៉ូលីស ទាហាន និងពេទ្យជាដើម ដោយមិនត្រូវចោលពេលឱ្យកន្លងទៅដោយមិនបានធ្វើអ្វីសោះ។

៤/ការបែងចែកពេលវេលា៖ រៀបចំពេលវេលាឱ្យបានត្រឹមត្រូវដូចជាពេលវេលាសម្រាប់រៀនសូត្រ ពេលវេលាជាមួយគ្រួសារ ជាមួយមិត្តភក្តិបងប្អូន និងពេលវេលាសម្រាប់ដំណើរកំសាន្តផ្សេងៗ។ បញ្ហាទាំងនេះអ្នកអាចមិនចាប់អារម្មណ៍ជាមួយវា ព្រោះថាវាមិនមែនជាប្រភេទដាំភ្លាម ហើយបានផលភ្លាមទេ តែវាត្រូវការការថែរក្សាជាប្រចាំដើម្បីឱ្យបានលូតលាស់។

៥/សន្សំលុយ៖ ជារឿងតូចតាចណាស់ ប្រសិនបើអ្នកមិនបានចំណាប់អារម្មណ៍។ កុំបណ្ដោយពេលវេលាទៀតអី អ្នកអាចចាប់ផ្ដើមសន្សំលុយដើម្បីខ្លួនឯង បើទោះបីជាពេលនេះអ្នកមិនទាន់ដឹងថាអ្នកត្រូវសន្សំដើម្បីអ្វី ប៉ុន្ដែនៅពេលដែលអ្នកចាប់ផ្ដើមមានតម្រូវការហើយ អ្នកនឹងមានលុយហើយស្រាប់រៀបរយតែម្ដង។

មិនយូរទេពេលវេលាមួយឆ្នាំៗពិតជាលឿនណាស់ ជាពិសេសមនុស្សដែលរវល់ជាមួយការងារ​​បើនៅតែបន្ដមិនចាប់អារម្មណ៍ផ្លាស់ប្ដូរខ្លួនឯងដើម្បីអភិវឌ្ឍនោះទេ ដោយការរៀបចំគម្រោងផែនការដើម្បីធ្វើជាផែនទីសម្រាប់ដើរតាមឱ្យបានត្រឹមត្រូវនោះទេ អ្នកប្រាកដជាមានការសោកស្ដាយទៅថ្ងៃអនាគតជាមិនខាន។ ដូច្នេះហើយអ្នកអាចផ្លាស់ប្ដូរខ្លួនឯងបានដោយគ្រាន់តែអនុវត្តជាមួយអត្ថបទនេះបាន៕