យើង​ធ្លាប់​ដឹង​រួច​មក​ហើយ​ថា ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​ មាន​ដូច​ជា​​​ទូរស័ព្ទ​ដៃ កុំ​ព្យូទ័រ​កុំ​ព្យូរទ័រ​យួរ​ដៃ (Laptop) ថេប​ប្លេត​ សុទ្ធ​សឹង​​ជា​គ្រឿង​ទទួល​និង​បញ្ជូន​​រលក​សញ្ញា​​សម្រាប់​ការ​ប្រើ​ប្រាស់​ ជា​មួយ​គ្នា​​​​នេះរបស់​ទាំង​នោះ​ក៏​បញ្ចេញ​នូវ​កាំ​រស្មី​ ​ដែលជា​កម្តៅ។​​ រាង​កាយ​របស់​​យើង​​តាម​ធម្មជាតិ​​នឹង​ស្រូប​នៅ​កាំ​រស្មី​ ដែល​ជា​កម្តៅ​ទាំង​នោះនៅ​ពេល​កំពុង​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​ ហើយ​បង្ក​ជា​បញ្ហា​ក្នុង​រយៈ​​ពេល​ណា​មួយ​ ដូច​ជា​​​ឈឺ​ក្បាល ឡើង​សម្ពាធ​ឈាម​ហត់​អស់​កម្លាំង​ និង​​មហារី​ក​​ នេះ​បើ​តាម​ការ​សិក្សា​​ជា​ច្រើន​បាន​បញ្ជាក់​។

ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ

ដើម្បី​ចៀស​ឆ្ងាយ​ពី​ផល​ប៉ះ​ពាល់​​រយៈ​ពេល​យូរ​ទាំង​នោះ អ្នក​​ស្រាវជ្រាវ​សុខភាព​ បាន​បង្ហាញ​គន្លឹះ​សាមញ្ញ​មួយ​ចំនួនដើម្បី​គ្នា​យើង​អាច​បង្ការ​ខ្លួន​និង​បន្ថយ​ពី​ការ​រង​ប៉ះ​ពាល់​កម្តៅ​​នៃ​ឧបករណ៍​ទាំង​​នោះ ដែល​មាន​ដូច​ជា​៖

  • ទុក​ដាក់​​ឧបករណ៍​ទាំង​នោះ​ នៅ​ឆ្ងាយ​ពី​រាង​កាយ​ នៅ​ពេល​​ពុំ​ប្រើ​ប្រាស់​ និង​រក្សា​គម្លាត​ពី​​ការ​ស្តាប់​ត្រចៀក ដោយ​ប្តូរ​ទៅ​បើក Loud Speaker (សម្រាប់​ទូរសព្ទ​ ក្នុង​ករណី​ជជែក​សន្ទនា​រយៈ​ពេល​​យូរ​)។
  • អាច​​រក​​ជម្រើស​ផ្សេង​ ជំនួស​ការ​ប្រើ​កាស​ឥត​ខ្សែ ឬ​​ប្រភេទ​កាស​ Bluetooth ព្រោះ​ប្រភេទ​កាស​ទាំង​នេះ​ ​នឹង​មាន​ឧបករណ៍​ចាប់​រលក​សញ្ញា​​​ផ្ទាល់​ ជា​ហេតុ​នាំ​ឱ្យ​រលក​សញ្ញា​អាច​ឆ្លង​កាត់​ត្រចៀក និង​ខួរ​ក្បាល​។
  • ​រក្សា​ទុក​កុំ​ព្យូទ័រ​​ ឬ​ទូរសព្ទ​នៅ​ឆ្ងាយ​ពី​​ខ្លួន​ ក្រោយ​ពេល​ប្រើ​ប្រាស់​រួច​ ពិសេស​នៅ​ពេល​គេ​ង គួរ​ដាក់​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​។
  • យោង​តាម​ការ​បង្ហាញ​ពី អង្គការ​សុខភាព​ពិភព​លោក (WHO) កុំ​ព្យូទ័រ​ នឹង​បញ្ចេញ​កម្តៅ​ក្តៅ​នៅ​ពេល​កំពុង​សាក​ថ្ម ​​ស្រប​​ពេល​​យើង​កំពុង​ប្រើ​ប្រាស់​ ព្រោះ​អំឡុង​ពេល​នោះ កុំព្យូទ័រ​ ធ្វើ​ការ​​ទៅ​លើ​ថាម​ពល​ថ្ម​ច្រើន ដែល​យើង​គួរ​​ចៀស​វាង​ក្នុង​ករណី​មិន​ចាំ​បាច់។
  • ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​ក្នុង​រយៈ​ពេល​ខ្លីៗ មិន​យូរ​ម៉ោង​ (កាត់​បន្ថយ​ ការ​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នោះ​ ក្នុង​​ពេល​​មិន​ចាំ​បាច់)។
  • ប្រើ​ប្រាស់​គម្រប​ សន្ទះ​ស្រោប​ពី​លើ​​ឧបករណ៍ ដើម្បី​ចៀស​ការ​ប៉ះ​ផ្ទាល់​ ទៅ​នឹង​កម្តៅ​ចេញ​ឧបករណ៍​៕ ​