១. ដាក់អ៊ីមែលរបស់អ្នកឱ្យផ្អាកបណ្ដោះអាសន្ន

២. បិទប្រព័ន្ធទឹកកុំឱ្យបែកទុយោ ឬទឹកហូរចោល

៣. ដាក់អំពូលខាងក្រៅផ្ទះមួយ ឬច្រើន ហើយកំណត់ពេលវេលាឱ្យវាសម្រាប់ពេលព្រឹកនិងពេលល្ងាច

៤. ផ្ដែផ្ដាំអ្នកជិតខាងដែលអ្នកជឿទុកចិត្តឱ្យជួយមើលផ្ទះពីក្រៅឱ្យ

៥. បើអ្នកមានសត្វចិញ្ចឹម សូមស្វែងរកការថែទាំសត្វចិញ្ចឹមឬផ្តល់អាហារ និងទឹកបន្ថែមដល់ពួកវា

៦. បង្កើតបញ្ជីវេចខ្ចប់ ហើយបញ្ជាក់ថាអ្នកបានខ្ចប់អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ

៧. រក្សាទុកច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកក្នុងកាបូបយួរ ឬតាមអ៊ីនធឺណិត (ភ្ជាប់ជាមួយអ៊ីមែលក្នុងគណនីអ៊ីមែលរបស់អ្នក)

៨. សូមយកឆ្នាំងសាកអេឡិចត្រូនិចដែលត្រូវប្រើឱ្យបានគ្រប់

៩. បិទប្រព័ន្ធភ្លើង និងដកឧបករណ៍អេឡិចត្រូនិចទាំងអស់ចេញ

១០. ដាក់វត្ថុមានតម្លៃរបស់អ្នកនៅក្នុងកន្លែងដែលមានសុវត្តិភាព(គ្រឿងអលង្ការ, កុំព្យូទ័រយួរដៃ, កាមេរ៉ាជាដើម) ប្រសិនបើអ្នកទុកវាចោលនៅផ្ទះ

១១. ពិនិត្យមើលអាកាសធាតុនៅគោលដៅរបស់អ្នក -ត្រូវប្រាកដថាអ្នកបានស្លៀកសម្លៀកបំពាក់ត្រឹមត្រូវ

១២. ផ្តល់ដំណឹងទៅមិត្តភ័ក្តិ ឬសមាជិកគ្រួសារឱ្យដឹងពីទីកន្លែងដែលអ្នកនឹងទៅកម្សាន្ត

១៣. កុំទុកឧបករណ៍អេឡិចត្រូនិចឱ្យដំណើរការស្វ័យប្រវត្តិ (ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកម្ដៅ ទូរទឹកកក ។ ល។ )

១៤. ត្រូវប្រាកដថា អ្នកបានចាក់សោត្រឹមត្រូវ មុនចេញពីផ្ទះ៕