ដើម្បី​ឈាន​ទៅ​ដល់​ភាព​ជោគជ័យអ្នក​ត្រូវ​តែ​ប្រើ​ពេលវេលា​មួយ​ថ្ងៃៗ ​បង្កើត​ជា​ឱកាស​នៃ​ការ​អភិវឌ្ឍ​ខ្លួន និង​រីក​ចម្រើន​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​បាន​ឆាប់។​ ទោះ​ជា​យ៉ាង​ណា ការ​ខិត​ខំ​ប្រឹងប្រែង​របស់​មនុស្ស​អាច​នឹង​ថមថយ​ខ្លះដោយ​សារ​តែ​​បាត់​បង់​កម្លាំង​ចិត្តឬ​ជួប​ឧបសគ្គ។ ដូច្នេះ​ហើយ ឃ្លា​ខាង​ក្រោម​នេះ​អាច​នឹង​ជួយ​អ្នក​ឱ្យ​បាន​ធូរ​ស្រាល​ពី​សម្ពាធ​ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​មាន​កម្លាំង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឱ្យ​ដើរ​ទៅ​មុខ​បន្ត​ទៀត។

១. ត្រូវ​តែ​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង ព្រោះ​គ្មាន​អ្នក​ណា​មក​ដើរ​ទៅ​មុខ​សម្រេច​គោលដៅ​ឱ្យ​យើង​ជំនួស​យើង​នោះ​ទេ។

២. ពេល​ខ្លះ​ពាក្យ​ថា "ចាំ​សិន" ​យូរ​ៗ​ទៅ ​វា​​​នឹង​ក្លាយ​ជា​ "មិន​អាច"។ ចូរ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នៅ​ពេល​នេះ ហើយ​លុប​ពាក្យ​ "ចាំ" ចេញ​ពី​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក។

៣. របស់​អស្ចារ្យ​មិន​ដែល​កើត​ចេញ​ពី​​កន្លែង​ដែល​ងាយ​ស្រួល​នោះ​ឡើយ។

៤. ជោគជ័យមិន​ដែល​តាម​ស្វែងរក​អ្នក​ណា​ឱ្យ​មក​សម្រេច​វា​ឡើយ។ អ្នក​ត្រូវ​តែ​ដើរ​ចេញ​​ស្វែង​រក ហើយ​ព្យាយាម​ធ្វើ​វា​ឱ្យ​បាន។

៥. ដរាប​ណា​អ្នក​ខំ​ធ្វើ​ការ​កាន់​តែ​ខ្លាំង មោទកភាព​កាន់​តែ​ខ្លាំង​ដែល​អ្នក​នឹង​ទទួល​បាន ​នៅ​ពេល​សម្រេច​ការងារ​នោះ​បាន។

៦. ពេល​ខ្លះ​ជីវិត​ចង់​ធ្វើ​តេស្ត​យើង​​មិន​មែន​ឱ្យ​បង្ហាញ​ចំណុច​ខ្សោយ​របស់​យើង​នោះ​ទេ តែ​គឺ​ត្រូវ​ឱ្យ​យើង​ធ្វើ​យ៉ាង​ណា​បង្ហាញ​ចំណុច​ខ្លាំង​របស់​យើង​ដែល​យើង​ធ្លាប់​គិត​ថា​មិន​អាច​ធ្វើ​បាន។

៧. សូម​កុំ​ដាក់​សម្ពាធ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​បុគ្គល​ជោគជ័យ ប៉ុន្តែ​ត្រូវ​ធ្វើ​ខ្លួន​ជា​បុគ្គល​ដែល​មាន​តម្លៃ​ពិត​ប្រាកដ៕