ទឹកដោះគោស្រស់អាចផ្តល់សំណើមបង្រ្គប់ជាតិទឹក និងចិញ្ចឹមស្បែកដែលគ្មានសំណើម។ វា​អាចជួយឱ្យស្បែកបញ្ចេញជាតិខ្លាញ់ដែលមាននៅក្នុងរន្ធញើស និងរឹតបន្តឹងរន្ធញើស។ ដើម្បីដឹងឱ្យកាន់តែច្បាស់អំពីអត្ថប្រយោជន៍របស់ទឹកដោះគោ សូមអានការណែនាំខាងក្រោម៖

ទឹកដោះគោឆៅមានផ្ទុកនូវសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់សុខភាពស្បែក

វាផ្ទុកនូវវីតាមីនAដែលជួយដល់កោសិកាស្បែកជារនាំងការពារការឆ្លងរោគ និងបង្កើនល្បឿន​នៃ​ការជាសះស្បើយការពារការខូចខាត និងផ្ដល់សំណើមបែបធម្មជាតិ។ ទឹកដោះគោស្រស់គឺជា​ប្រភព​កាល់ស្យូមដ៏ល្អបំផុត និងមានតម្លៃសមរម្យ។ គាំទ្រ​ដល់ការផលិតកូឡាជែន និងធ្វើឱ្យ​ស្បែកមានសភាពទន់។

វីតាមីនD នៅក្នុងទឹកដោះគោអាចការពារស្បែកពីរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យចាស់មុនជាងវ័យ និងជួយបន្ថយស្នាមអុជខ្មៅ។ ទឹកដោះគោមានផ្ទុកអាស៊ីតឡាក់ទិកដែលជាគ្រឿងផ្សំនៅក្នុងផលិតផលថែរក្សាស្បែកទំនើបជាច្រើន ជាពិសេសក្នុងការសម្អាតស្បែកមុខប្រឆាំង​ភាពចាស់។ ការស្រាវជ្រាវបានបង្ហាញថា អាស៊ីតឡាក់ទិកជួយកម្ចាត់កោសិកាស្បែកងាប់ និងរំញោចការលូតលាស់កោសិកាថ្មី។

ទឹកដោះគោក៏មានផ្ទុកនូវវីតាមីន B6, biotin(ក្រុមវីតាមីនB), ប្រូតេអ៊ីន, វីតាមីនb12, ប៉ូតាស្យូម, ម៉ាញ៉េស្យូម និងសេលេញ៉ូមដែលសារជាតិទាំងអស់នេះអាចជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ។ 

ខាងក្រោមនេះជាអត្ថប្រយោជន៍ស្បែកទាំង៦ របស់ទឹកដោះគោឆៅ និងវិធីប្រើ។

លាងសម្អាតស្បែកមុខ

ទឹកដោះគោឆៅអាចត្រូវបានប្រើជាអ្នកសំអាតមុខបែបធម្មជាតិដើម្បីបណ្តេញជាតិពុលពីរន្ធញើសដែលស្ទះ និងជួយការពារបញ្ហាមុខមុន។

វិធីប្រើ៖ ប្រើសំឡីស្អាត ឬក្រណាត់លាងសម្អាតជូតដោយទឹកដោះគោថ្នមៗលើផ្ទៃមុខរបស់អ្នក ធ្វើបែបនេះរាល់ថ្ងៃហើយអ្នកនឹងទទួលបានទឹកមុខស្អាតគ្មានខ្លាញ់។

ផ្ដល់ជាតិសំណើម

ទឹកដោះគោគឺជាឱសថធម្មជាតិដ៏ល្អបំផុតសម្រាប់ស្បែកស្ងួតនិងស្បែកមុខស្ដើង។ លាបទឹកដោះគោឆៅត្រជាក់លើស្បែកស្ងួតរបស់អ្នកដោយប្រើសំឡីឬក្រណាត់ស្អាត។ ទុកឱ្យស្ងួតរយៈពេល១៥ ទៅ ២០ នាទី។ លាងចេញដោយទឹកត្រជាក់។ ធ្វើបែបនេះនឹងធ្វើឱ្យស្បែករបស់អ្នកទន់រលោង និងបំបាត់កោសិកាស្បែកដែលមិនស្អាត។

ស្បែកភ្លឺរលោង

អាស៊ីតឡាក់ទិកនៅក្នុងទឹកដោះគោមានលក្ខណៈសម្បត្តិធ្វើឱ្យស្បែកភ្លឺរលោង ហើយក៏អាចជួយកម្ចាត់កោសិកាស្បែកដែលងាប់ដែរ។ សម្រាប់ស្បែកជាំ ខ្មៅ ស្រអាប់ទឹកដោះគោឆៅគឺជាដំណោះស្រាយសម្រាប់ទាំងអស់គ្នា។

វិធីប្រើ៖ លាបទឹកដោះគោស្រស់លើស្បែករបស់អ្នកពីរបីនាទីមុនពេលងូតទឹក។ ធ្វើដូចនេះយ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អបំផុត។

ព្យាបាលជំងឺរលាកដោយសារកម្ដៅថ្ងៃ

ការលាបទឹកដោះគោអាចជួយឱ្យធូរស្បើយនិងកាត់បន្ថយការលាក។ វាបង្កើតប្រូតេអ៊ីនស្តើងៗដែលការពារស្បែកនិងកាត់បន្ថយកម្ដៅ។ ទឹកដោះគោមានជាតិខ្លាញ់ល្អដែលធ្វើឱ្យស្បែករលោង។

ការត្រាំទឹកដោះគោ

ចង់បានស្បែកទន់ដូចទារកមែនទេ? សូមត្រាំទឹកដោះគោ។ អាស៊ីតឡាក់ទិកនឹងធ្វើឱ្យស្បែករបស់អ្នកស្ងួត ខណៈពេលដែលប្រូតេអ៊ីននិងខ្លាញ់ជួយឱ្យភ្លឺរលោងនិងធ្វើឱ្យវាទន់។ ការងូតទឹកដោះគោក៏នឹងធ្វើជួយបញ្ហារលាកស្បែក រួមទាំងជំងឺស្បែកផងដែរ។

វិធីប្រើ៖ អ្វីដែលអ្នកត្រូវធ្វើគឺបន្ថែមទឹកដោះគោឆៅប្រហែល៥ ពែង ទឹកឃ្មុំ១/២ពែង និងប្រេងធម្មជាតិ៥ តំណក់ក្នុងអាងទឹកក្តៅ អ្នកនឹងទទួលបានការត្រាំទឹកដោះគោដើម្បីសម្រស់របស់អ្នក។

ការព្យាបាលមុន

ទឹកដោះគោក៏ជាដំណោះស្រាយធម្មជាតិសម្រាប់ស្បែកងាយនឹងកើតមុនផងដែរ។ វាជួយលុបចោលនូវប្រេងលើស និងធូលីដែលធ្វើឱ្យស្ទះដល់រន្ធញើសដែលងាយនឹងបង្កើតមុន។ លើសពីនេះទៅទៀតអាស៊ីតឡាក់ទិកប្រយុទ្ធប្រឆាំងនឹងអតិសុខុមប្រាណដែលបណ្តាលឱ្យកើតមុន។

វិធីប្រើ៖ លាបទឹកដោះគោឆៅលើតំបន់ដែលឆ្លងរោគមុនរបស់អ្នកឱ្យបានទៀងទាត់ ហើយមុននឹងបាត់ទៅវិញដោយមិនបន្សល់ស្នាមមុនឡើយ។

ប្រយ័ត្ន៖ ត្រូវប្រាកដថាអ្នកមិនមានប្រតិកម្មនឹងទឹកដោះគោមុនពេលប្រើវាសម្រាប់ស្បែករបស់អ្នក។ បញ្ឈប់ជាបន្ទាន់ប្រសិនបើអ្នកមានបញ្ហាក្រហមឬមិនស្រួល។ អ្នកជំនាញណែនាំឱ្យប្រើទឹកដោះគោពីគោដែលស៊ីស្មៅដើម្បីចៀសវាងការក្រហាយនិងពងបែក៕