នៅសារមន្ទីរជាតិថៃ មានការដាក់តាំងនូវឧបករណ៍តន្ត្រីខ្មែរ មួយចំនួនមានដូចជា តាខេ១ ខ្សែរដៀវ១ ចាប៉ីដងវែង២ ក្រាប់៣ ពីងពាំង១ ទ្រអ៊ូ២ ទ្រសោ២ សរុបទាំងអស់១២គ្រឿង ជាឧបករណ៍ភ្លេងប្រណីត ខ្លះមានដាំសម្បកខ្យង ខ្លះមានបញ្ចុះភ្លុកដំរី ព្រមទាំងក្បាច់រចនាដ៏វិចិត្រមានទាំងត្រាព្រះរាជសង្ហា ទេពប្រណម្យ និងក្បាច់ផ្សេងៗ។

យោងតាមសារមន្ទីរជាតិថៃ បានអោយដឹងថា គ្រឿងតន្ត្រីទាំងនេះ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ព្រះចៅក្រុងកម្ពុជា ព្រះអង្គបានថ្វាយទៅព្រះចៅរាមាទី៧ ក្នុងឱកាសដែលទ្រង់យាងទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៣០៕

អត្ថបទនិងរូបភាពនេះ ជាការចូលរួមចែករំលែកពីទំព័រ បុរាណាចារ្យ