ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ដូច​ៗ​​គ្នា​​ថា ការ​គេង​ក្បែរ​ដៃ​​គូជា​ដៃ​គូ​ជីវិត ឬ​ជា​មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើងគឺ​នឹង​នាំ​មក​នូវ​អារម្មណ៍​ល្អ​ស្រស់​ថ្លា កក់​ក្តៅ សុវត្ថិភាព បន្ថយ​ភាព​ស្រ្តេសហើយ​ជា​ពិសេស​នឹង​នាំ​មក​នូវ​សុខមាល​ភាព​រយៈ​ពេល​វែង​​ទៀត​ផង។ បើ​តាម​អ្នក​ស្រាវជ្រាវ​សុខភាព គឺ​លោក​ស្រី​ Wendy Troxel និង​ជា​អ្នក​ជំនួយ​ការ​ក្រុម​សាស្រ្តាចារ្យ​ផ្នែក​ចិត្តសាស្រ្តនៃ​សាកលវិទ្យាល័យ Pittsburgh ​សហរដ្ឋអាមេរិកបាន​បង្ហាញ​​​ពី​អត្ថប្រយោជន៍​ទាំង​នោះ​ នៅ​ពេល​ដែល​ដៃ​គូ​ស្នេហាតែង​តែ​ចែករំលែក​កន្លែង​គេង​ជា​មួយ​គ្នា​គឺ​៖

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

១. បង្កើន​ចំណង​ស្នេហា​​​រឹង​មាំ​

សម្រាប់​គូ​ស្នេហា បាន​គេង​ឱប​ និង​នៅ​ជិត​មនុស្ស​ខ្លួន​ស្រលាញ់​គឺ​នឹង​ទទួល​បាន​អារម្មណ៍​រីក​រាយ​ប្រសើរ​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​របស់​ពួក​គេ។ការ​ស្រាវជ្រាវ​​មួយ​​របស់​សាកលវិទ្យាល័យ Hertfordshire បាន​រក​ឃើញ​ថាដៃ​គូ​ស្នេហា​នៅ​អង់គ្លេស ប្រមាណ​៩០​% បាន​បង្ហាញ​ថា ពួក​គេ​មាន​សុភមង្គល និង​មាន​ក្តី​សុខ​ព្រម​ទាំង​មាន​អារម្មណ៍​យ៉ាង​ប្រសើរ នៅ​ពេល​បាន​គេង​ជិត​ដៃ​គូ​ជីវិត​របស់​ពួក​គេ។

២. ជួយ​ប្រព័ន្ធ​ស៊ាំ​ក្នុង​រាង​កាយ​បាន​ប្រសើរ

នៅ​ក្នុង​​ការ​ស្រាវ​ជ្រាវ​​នៃ​សាកលវិទ្យាល័យ​ Wilkesនៃ​សហរដ្ឋអាមេរិកបាន​បង្ហាញ​ថា ការ​ដែល​ដៃ​គូ​គេង​នៅ​ជា​មួយ​គ្នា ប្រាកដ​ណាស់​​មាន​ភាគ​រយ​ច្រើនដែល​នាំ​ទៅ​​ការ​រួម​ភេទ ដែល​ជា​រឿង​ធម្មតា​នៃ​ជីវិត​ដៃ​គូ។ ជា​មួយ​គ្នា​នោះលទ្ធផល​ស្រាវ​ជ្រាវ​​ក៏​បាន​បង្ហាញ មិន​ថា​ការ​រួម​ភេទ​ដោយ​ក្តី​ស្រលាញ់​ពី​ដៃ​គូ​និង​ការ​ឱប​នៃ​ដៃ​គូ​ គឺ​សុទ្ធ​សឹង​បាន​ជម្រុញ និង​ប្រយោជន៍​ទៅ​ដល់​ប្រព័ន្ធ​​ស៊ាំ​របស់​រាង​កាយ​​​នៃ​អ្នក​ទាំង​​ពីរ​។

៣. ជួយ​​​ដៃ​គូ ចេះ​បង្កើន​ទំនាក់​ទំនង​រស់​នៅ​ល្អ​

នៅ​ក្នុង​ការ​គេង​ជា​មួយ​ដៃ​គូ ពិត​ណាស់​គឺ​នឹង​មាន​ការ​បង្កើត​ទម្លាប់​ដ៏​ល្អ​ប្រសើរ​មួយ ពោល​គឺ​ការ​គោរព​និង​ចេះ​សម្រប​សម្រួល​រវាង​ដៃ​គូ​ទាំង​ពីរ ដែល​ធ្វើ​ឱ្យ​ការ​រស់​នៅ​មាន​ការ​ចុះ​សម្រុង។ហើយ​ឥរិយាបថ​គេង​ នេះ​នឹង​មាន​ឥទ្ធិពល​​ផង​ដែរ ទៅ​លើ​ឥរិយាបថ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​​ជំនាញ​​ប្រាស្រ័យ​ទាក់​ទង​ប្រចាំ​ថ្ងៃ​បាន​ប្រសើរ​។

៤. ជួយ​បន្ថយ​ភាព​ចាស់​ជាង​វ័យ

គុណភាព​ដំណេក​បាន​ល្អ​ប្រសើរ ជា​ចំណែក​មួយ​ប្រសើរ​ដល់​សុខភាព​ទាំង​មូលហើយ​នោះ​វា​ក៏​បាន​ជួយ​ដល់​សុខភាព​ស្បែក​ផង​ដែរ។ការ​គេង​លក់​ស្កប់​ស្កល់​ជា​មួយ​ដៃ​គូ​ ធ្វើ​ឱ្យ​កម្រិត​ស្ត្រេស​ថយ​ចុះ​ខ្លាំងធ្វើ​ឱ្យ​រាង​កាយ​បាន​ថាម​ពល​ប្រសើរ មិន​ជរា​ជាង​វ័យ​ហើយ​​ចំណុច​វិជ្ជមាន​ទាំង​នេះ​បាន​ជួយ​ទៅ​ដល់​​សុខភាព​រាង​កាយ​​នៅ​ក្នុង​រយៈ​ពេល​វែង​ទៀត​ផង​។

៥. ជួយ​​​ឱ្យ​ដៃគូ​ ចេះ​យល់​ចិត្ត​គ្នា​

ក្នុង​ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៣ លោក​ស្រី​​ Jennifer L. Martin អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ នៅ​សកលវិទ្យាល័យ​​ កាលីហ្វ័រញ៉ា បាន​បង្ហាញ​ថាដៃ​គូ​ស្នេហា ដែល​បាន​គេង​​ក្បែរ​គ្នា គឺ​ប្រៀប​ដូច​នាំ​ឱ្យ​អារម្មណ៍​ពួក​គេ​បាន​ស្មឹងស្មាធិ៍​សមាធិ​មាន​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​លើ​ដៃ​គូ កាន់​តែ​ខ្លាំងនិង​​​អារម្មណ៍​បើក​ទូ​លាយ​(មិន​ប្រកាន់) នឹង​កើត​ឡើងដែល​ធ្វើ​ឱ្យ​​អត្រា​​មិន​ចុះ​សម្រុង ឬ​អារម្មណ៍​ឈ្លោះ​ ថម​ថយ​ចុះ​។

៦. បង្កើន​ភាព​ស្និទ្ធស្នាល​ និង​ទំនុក​ចិត្ត​

នៅ​ពេល​គេង​ជា​មួយ​ដៃ​គូ មិន​ថា​គេង​​ពុំ​មាន​សម្លៀក​បំពាក់ ឬ​មានដៃ​គូ​ស្នេហា​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​។ ស្រស់​ស្រាយនោះ​គឺ​ដោយ​សារ​អារម្មណ៍​ទុក​ចិត្ត និង​ភាព​ស្និទ្ធស្នាល​ដែល​អ្នក​ធ្លាប់​ជួបឬ​មិន​ធ្លាប់​ជួប​ ដែល​ធ្វើ​ឱ្យ​ដៃ​គូ​ ទាំង​ពីរ​នាក់​កាន់​តែ​ស្អិត​រមួតនិង​មាន​ចំណង​ស្នេហា​រឹង​មាំ​៕