១. បើចង់សម្រេចក្តីសុបិន្ត អ្នកត្រូវតែប្រញាប់ភ្ញាក់ឡើងធ្វើរឿងណាដែលអាចធ្វើក្នុងថ្ងៃនេះ តាំងពីព្រលឹមអោយហើយ។ កុំចាំពេលនេះ ពេលនោះអោយសោះ។

២. មនុស្សជោគជ័យ ជាមនុស្សស្គាល់ថា អ្វីជាភាពបរាជ័យភាពល្វីងជូរចត់ ភាពអំណត់ ការបាត់បង់ ប៉ុន្តែនៅតែអាចរកឃើញផ្លូវចេញពីបញ្ហាទាំងនោះបាន។

៣. ទម្រាំដល់គោលដៅដែលខ្លួនប្រាថ្នាចង់បាន វាមិនមែនជារឿងចៃដន្យនោះទេ គឺតម្រូវឲ្យមនុស្សខិតខំតស៊ូ ធ្វើការ រៀនសូត្រ លះបង់ហើយត្រូវស្រឡាញ់ពេញចិត្តនៅអ្វីដែលខ្លួនកំពុងធ្វើ។

៤. ត្រូវចងចាំក្នុងចិត្តថា បើទោះបីជាមានព្យុះ ភ្លៀងភាពអយុត្តិធម៌យ៉ាងណាម្តេចក៏ដោយ អ្នកនៅតែអាចបន្តលូតលាស់ទៅមុនបានដោយមិនចាំបាច់ខ្វល់ខ្វាយថាទៅបានឆ្ងាយប៉ុនណានោះទេ។

៥. ព្យាយាមប៉ុណ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ខំតស៊ូបន្តិចទៀតតស៊ូរហូតឃើញលទ្ធផលសិន មុនគិតចង់ដកខ្លួនថយក្រោយ។

៦. បើទោះបីជាផ្លូវអ្នកកំពុងដើរវាជាប់ផុងបន្តិចមែន នៅចុងបញ្ចប់ វានឹងជួបរឿងស្រស់ស្រាយមិនគួរឲ្យជឿ។

៧. ទោះបីជាអ្នកធ្វើអ្វីមួយក៏ដោយ អ្នកត្រូវគិតថាពិភពលោកមួយនេះកំពុងតែសម្លឹងមើលអ្នក។

៨. ជារឿងល្អក្នុងការអបអរសាទរចំពោះជោគជ័យ ប៉ុន្តែរឿងដែលសំខាន់ជាងនេះទៅទៀត គឺត្រូវយកចិត្តទុកដាក់ចំពោះមេរៀនបរាជ័យ។

៩. ជីវិតដែលគ្មានក្តីសុបិន្ត គឺគ្មានអ្វីខុសពីត្រីងៀតនោះទេ។

១០. ការឈឺចាប់ គឺជាអាហារបំប៉នដែលធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរ។

១១. ជីវិតរបស់អ្នកមានកំណត់ កុំព្យាយាមចំណាយវាដោយឥតប្រយោជន៍សម្រាប់ជីវិតអ្នកដទៃ។

១២. កុំព្យាយាមធ្វើជាមនុស្សដែលជោគជ័យ ត្រូវធ្វើជាមនុស្សដែលមានតម្លៃ។

១៣. កុំខ្លាចការបរាជ័យ ព្រោះថារាល់ថ្ងៃអ្នកមិនមែនជាបុគ្គលជោគជ័យនោះទេ។

១៤. ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់របស់អ្នកនៅថ្ងៃនេះ ដើម្បីសម្រេចក្តីស្រមៃរបស់អ្នកនៅថ្ងៃស្អែក។

១៥. ការបង្កើតលេសប្រៀបបាននឹងការបង្កើតកំហុសចំពោះខ្លួនឯង៕