សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ធ្លាប់ជួបនរណាម្នាក់ដែលធ្វើឱ្យអ្នកខកចិត្តយ៉ាងខ្លាំង ដែលអ្នកមានអារម្មណ៍ថាអ្នកចង់បោចសក់លោតជុំវិញបន្ទប់ ហើយស្រែកខ្លាំងៗដែរទេ? មនុស្សដែលមិនគោរពការងាររបស់ខ្លួនតាមការសន្យា មនុស្សដែលមិនបង្ហាញការសហការ អ្នកដែលប្រកាន់ខ្ជាប់នូវទស្សនៈរបស់ពួកគេ ហើយបដិសេធមិនសហការជាមួយអ្នក ហើយនិងមានច្រើនទៀត។ "ហេតុអ្វីបានជាមនុស្សទាំងនេះពិបាកដូច្នេះ?" "មនុស្សទាំងនេះមិនទទួលខុសត្រូវទេ!" "ជាសំណាងរបស់ខ្ញុំដែលធ្វើការជាមួយពួកគេ" ឬ "ខ្ញុំមិនចង់ធ្វើការជាមួយមនុស្សទាំងនេះម្តងទៀតទេ!" ។ 

មិនថាអ្នកទៅទីណា អ្នកមិនអាចលាក់ខ្លួនពីមសុ្សប្រភេទនេះបានឡើយ។ ការគេចវេសមិនមែនជាដំណោះស្រាយទេ លើសពីនេះទៅទៀតនៅក្នុងបរិបទការងារ ជាធម្មតាវាពិបាកក្នុងការជៀសវាងឬគេចពីនរណាម្នាក់ លើកលែងតែអ្នកឈប់ពីការងារទាំងស្រុង។ នេះគឺជាគន្លឹះទាំង ៩ដែលខ្ញុំបានរកឃើញថាធ្វើការក្នុងការទំនាក់ទំនងជាមួយមនុស្សបែបនេះ៖

១. ចិត្តត្រជាក់

ការគ្រប់គ្រងកំហឹង និងការឆេវឆាវរបស់អ្នកទៅអ្នកដទៃ គឺជាធម្មតាជាវិធីល្អបំផុតដើម្បីធ្វើឱ្យបុគ្គលម្នាក់នោះសហការជាមួយអ្នក។ អ្នកដឹងថាកំហឹងនឹងជម្រុញឱ្យបុគ្គលនោះក្លាយជាសកម្មភាព ហើយអ្នកកំពុងប្រើវាជាយុទ្ធសាស្រ្តដើម្បីជំរុញគាត់ឱ្យបានដឹងថាអ្នកជាមនុស្សដែលមានចិត្តត្រជាក់។ មនុស្សដែលចេះគ្រប់គ្រងកំហឹង ត្រូវបានគេមើលឃើញថាគួរឱ្យគោរព។ នៅពេលដែលមនុស្សម្នាក់ ដែលអ្នកកំពុងទាក់ទងជាមួយគេមានភាពស្ងប់ស្ងាត់ ទោះបីជាពួកគេកំពុងធ្វើអ្វីក៏ដោយ អ្នកនឹងចាប់ផ្តើមទទួលបានការយកចិត្តទុកដាក់ពីពួកគេ។

២. ស្វែងយល់ពីចេតនារបស់បុគ្គលនោះ

​ជឿថា គ្មាននរណាម្នាក់ដែលពិបាកនឹងសម្របខ្លួនជាមួយនោះទេ សូម្បីតែនៅពេលដែលមនុស្សម្នាក់នោះមានហេតុផលជាមូលដ្ឋានដែលជំរុញឱ្យពួកគេធ្វើបែបនេះក៏ដោយ។ ព្យាយាមកំណត់អត្តសញ្ញាណរបស់មនុស្សម្នាក់នោះ ថាតើអ្វីដែលធ្វើឱ្យគាត់នាងប្រព្រឹត្តតាមរបៀបនេះ? តើអ្វីដែលរារាំងគាត់មិនឱ្យសហការជាមួយអ្នក? តើអ្នកអាចជួយបំពេញសេចក្តីត្រូវការរបស់គាត់ និងដោះស្រាយស្ថានភាពនោះបានយ៉ាងដូចម្តេច?

៣. ទទួលយកទស្សនៈខ្លះពីអ្នកដទៃ

ពួកគេនឹងអាចមើលឃើញអ្វីៗពីមុំខុសគ្នា និងផ្តល់នូវស្ថានភាពខុសគ្នាស្វែងរកការចែករំលែករឿងរបស់អ្នក និងស្តាប់អ្វីដែលពួកគេត្រូវនិយាយ។ អ្នកប្រហែលជាអាចរកឃើញដំបូន្មានល្អខ្លះក្នុងពេលសន្ទនានោះ។

៤. ឱ្យគេដឹងថា អ្នកមកពីណា

រឿងមួយដែលបានជួយខ្ញុំគឺ ឱ្យមនុស្សនោះដឹងពីចេតនារបស់ខ្ញុំ នៅពីក្រោយអ្វីដែលខ្ញុំកំពុងធ្វើ។ ពេលខ្លះពួកគេគិតថា អ្នកទើប​ពិបាកនឹងគេ។ អនុញ្ញាតឱ្យពួកគេមានហេតុផលនៅពីក្រោយសកម្មភាពរបស់អ្នក និងឱ្យពួកគេយល់ពីស្ថានភាពរបស់អ្នក។

៥. កសាងទំនាក់ទំនង

ចេញទៅក្រៅជាមួយពួកគេសម្រាប់អាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចស្គាល់ពួកគេឱ្យជិតស្និត មិនមែនត្រឹមតែជាមិត្តរួមការងារទេ។ ចូរស្វែងយល់បន្ថែមអំពីចំណូលចិត្តក្រុមគ្រួសារ និងជីវិតរបស់ពួកគេ ទាំងនេះនឹងទៅជាផ្លូវទំនាក់ទំនងដ៏វែងមួយនៅក្នុងការងាររបស់អ្នក។

៦. ប្រព្រឹត្តចំពោះមនុស្សដោយការគោរព

គ្មាននរណាម្នាក់ចូលចិត្តឱ្យគេចាត់ទុកខ្លួនដូចជា មនុស្សឆោតល្ងង់អសមត្ថភាព ប្រសិនបើអ្នកធ្វើទង្វើដោយមិនគោរព វានឹងមិនគួរឱ្យភ្ញាក់ផ្អើលទេដែលគាត់នឹងធ្វើដាក់អ្នកតាមរបៀបដូចគ្នា។ សូមចងចាំថា“ចូរធ្វើចំពោះអ្នកដទៃដូចដែលអ្នកចង់អោយគេធ្វើចំពោះអ្នកដែរ”៕