ស្រុកបន្ទាយស្រីមានចំងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងសៀមរាបមានទាំងរមណីដ្ឋានទេសចរណ៍វប្បធម៌ និងរមណីដ្ឋានទេសចរណ៍បែបធម្មជាតិជាច្រើនដូចជា៖ឧទ្យានជាតិភ្នំគូលេន ប្រាសាទបន្ទាយស្រី រមណីដ្ឋានបឹងឈូកផ្ទះស្នាក់បៃតង និងទីកន្លែងកម្សាន្តជាច្រើនទៀតដែលអាចឲ្យភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តនិងស្នាក់នៅដោយក្តីសប្បាយរីករាយជាមួយនិងតម្លៃសមរម្យ។ ភ្ញៀវទេសចរក៏មានឱកាសទទួលបានបទពិសោធន៍ជាក់ស្តែងពីជីវិតនៅមូលដ្ឋានរបស់អ្នកស្រុកនៅតាមតំបន់ជនបទ តាមរយៈការជិៈរទះគោ និងការទស្សនាកសិដ្ឋានចិញ្ចឹមសត្វ ផងដែរ។ 

លោក ឃឹម​ ហ្វីណង់៖ សក្តានុពលទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រីយើង មានពីរបីច្រកធំៗ ទី១ទេសចរណ៍បែបវប្បធម៌ គឺជាអ្វីដែលមានស្រាប់ហើយ ដូចជាប្រាសាទបន្ទាយស្រីភ្នំគូលេន ជាកន្លែងដែលគេតែងតែឲ្យតម្លៃ ប៉ុន្តែយើងគិតថានៅកន្លែងមួយចំនួនទៀតដែលមនុស្សមិនទាន់បានស្គាល់ ប៉ុន្តែរដ្ឋបាលស្រុកកំពុងព្យាយាមផ្សព្វផ្សាយដូចគ្នាដែរគឺផ្តោតសំខាន់លើទេសចរណ៍ធម្មជាតិច្រើនជាង។ យើងមានរមណីដ្ឋានធម្មជាតិបឹងឈូក រមណីយដ្ឋានផ្ទះស្នាក់បៃតងនិងកន្លែងផ្សេងទៀត ដែលកន្លែងទាំងនោះសុទ្ធតែ ផ្តល់ឱកាសមកកម្សានសប្បាយបែបធម្មជាតិ។ នេះបើតាមការរៀបរាប់របស់លោកប្រាប់វិទ្យុជាតិ។ 

(រូបភាពទាំងអស់ខាងក្រោមនេះ យកចេញពី Page ទៅលេងបន្ទាយស្រី, ប្រសិនបើមានការចាំបាច់ឲ្យយើងខ្ញុំដករូបចេញ សូមប្រាប់មកយើងខ្ញុំ)

ផ្ទះស្នាក់បៃតង ភូមិស្រះខ្វាវ ឃុំត្បែង

រដ្ឋបាលស្រុក ក៏បានណែនាំឲ្យម្ចាស់សេវាករទេសចរទំាងអស់ រក្សាតម្លៃឲ្យបានសមរម្យនិងត្រូវបង្កើនការធ្វើអនាម័យគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩ ពិសេសការផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ 

ក្រវ៉ាន់សៀមរាបរេសុីដិន ក្នុងភូមិទួលគ្រួស ឃុំរាម ស្រុកបន្ទាយស្រី

លោកអភិបាលស្រុក បញ្ជាក់ថា៖ រដ្ឋបាលស្រុក បានប្រជុំជាមួយបណ្តាញសហគមន៍ទេសចរណ៍ក្នុងស្រុក ដើម្បីឲ្យគាត់ពិចារណាបើកឡើងវិញ ព្រោះកន្លែងខ្លះបានបិទ ដូចជាសួនសត្វនៅជើងភ្នំគូលេនសួនមេអំបៅ សារៈមន្ទីរមីន ដែលអាចទាក់ទាញ ហើយក៏មានកន្លែងស្នាក់នៅផងដែរ។នេះបើតាមការរៀបរាប់របស់លោកជាមួយ TVK ៕

មជ្ឈមណ្ឌលសួនមេអំបៅ បន្ទាយស្រី
ស្រែសង្គម ក្បែរជើងភ្នំបូក ឃុំព្រះដាក់
នំបញ្ជុក ព្រះដាក់
សហគមន៍ទេសចរណ៍ ស្រះដូន
បឹងឈូក ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ

លោកបានបង្ហាញពីគម្រោងបន្ទាប់ទៀតថា៖ រដ្ឋបាលខេត្តគ្រោងនិងរៀបចំកម្មវិធីជិះកង់នៅអង្គរវត្ត សម្រាប់ពេលសម្រាក ចឹងនិងមានក្រុមជិះកងមកកាន់ភូមិព្រះដាក់ជាភូមិដែលរដ្ឋបាលស្រុកបន្ទាយស្រី ប្រែក្លាយឲ្យទៅជាភូមិគំរូ រដ្ឋបាលស្រុកបានប្រជុំជាមួយអ្នកភូមិ ឲ្យគាត់ត្រៀមខ្លួនទទួលអ្នកទេសចរ តាមរយៈការបង្កើតជាកន្លែងលក់ដូរនំចំណីតាមរបៀបអ្នកភូមិ តែរៀបចំឲ្យមានសោភ័ណភាពល្អ បរិមាណគ្រប់គ្រាន់ តម្លៃសមរម្យ។