ការចុះកិច្ចសន្យាជួលអចលនទ្រព្យក្នុងរយៈពេលវែង វាមិនមែនមានសុវត្ថិភាពផ្នែកផ្លូវច្បាប់តែមួយមុខនោះទេ ប៉ុន្តែវាក៏នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះអ្នកជួលផ្ទាល់ផងដែរ ព្រោះការចុះកិច្ចសន្យាជួលរយៈពេលវែងនេះ នឹងជួយសន្សំបន្ថែមលើតម្លៃដែលនឹងអាចកើនឡើង នៅពេលដែលកិច្ចសន្យាជួលត្រូវបានបញ្ចប់ ហើយពេលនោះអ្នកមិនអាចរកអចលនទ្រព្យណាមួយ ដែលមានស្ថានភាពដូចគ្នានឹងតម្លៃដូចគ្នានោះបានឡើយ។
សម្រាប់ការចុះកិច្ចសន្យាជួលក្នុងរយៈពេលវែងនេះ វានឹងធ្វើឱ្យការចំណាយលើការថ្លៃជួលនឹងនៅថេរ ព្រោះតម្លៃជួលនឹងកើនឡើងពី ១០ ទៅ ១៥ ភាគរយជាប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទីក្រុង និងតំបន់ទេសចរណ៍ ខណៈដែលសំណង់អគារថ្មីៗ ដែលមានបំពាក់គ្រឿងបរិក្ខារទំនើបៗបន្តមានវត្តមានលើទីផ្សារជួលអចលនទ្រព្យ ប៉ុន្តែតម្លៃមិនទាបចុះនោះទេ។
ការចុះកិច្ចសន្យារយៈពេលវែង ក៏អាចជួយអ្នកឲ្យមានសិទិ្ធក្នុងការចរចាព្រមព្រៀងគ្នា។ គួរចងចាំថាម្ចាស់លំនៅឋានភាគច្រើន ក៏ចង់បង្កើតនឹងរក្សាទំនាក់ទំនងល្អជាមួយអតិថិជនជួលដែរ។ កិច្ចសន្យាជួលរយៈពេលវែងអាចបង្កើតភាពទុកចិត្តលើគ្នាទៅវិញទៅមកបានច្រើនជាង។
ប្រសិនបើលោក-អ្នក រក្សាកិច្ចសន្យាជួលវែងជាងរយៈពេលដែលអ្នកស្នាក់នៅប្រទេសកម្ពុជា មានជនបរទេសមកធ្វើការក្នុងប្រទេសនេះ ឬអ្នករស់នៅក្នុងស្រុកជាច្រើនក៏កំពុងរកកិច្ចសន្យាជួលបណ្តោះអាសន្នដែលមានរយៈពេលខ្លីដែរ។
វាអាចផ្តល់ឱកាសឲ្យអ្នកបញ្ចប់ការបង់ប្រាក់ តាមកិច្ចសន្យាជួលដោយធ្វើឡើងតាមរយៈការចុះកិច្ចសន្យាបណ្តោះអាសន្នសម្រាប់អ្នកជួលរយៈពេលខ្លីក្រោយទៀត។ វាមានសារៈសំខាន់ ក្នុងការសាកសួរម្ចាស់លំនៅឋានថាតើលក្ខខណ្ឌនេះ អាចប្រើប្រាស់បានឬក៏អត់មុនពេលអ្នកធ្វើកិច្ចសន្យាជួលនោះ។
ជាជម្រើសម្ចាស់អចលនទ្រព្យ អាចអនុញ្ញាតឲ្យអ្នកផ្ទេរកិច្ចសន្យានោះទៅកាន់អ្នកជួលថ្មី ដែលអ្នកអាចរកបានក្នុងករណីដែលអ្នកមិនអាចបញ្ចប់កុងត្រានោះបានទេ។
អ្នកគួរតែសាកសួរថា តើម្ចាស់អចលនទ្រព្យនោះអនុញ្ញាតឲ្យអ្នក ផ្ទេរកុងត្រានេះដល់អ្នកជួលក្រោយដែលចុះកិច្ចសន្យាជួលបណ្តោះអាសន្នដែរ ឬទេ? ប្រសិនបើពួកគេយល់ព្រមលើលក្ខខណ្ឌទាំងនេះ អ្នកត្រូវផ្តល់ដំណឹងថា ពួកគេអាចពិនិត្យមើលស្ថានភាពអ្នកជួលថ្មី ក្នុងកិច្ចសន្យាបណ្តោះអាសន្ននោះបានមុនពេលធ្វើការសម្រេចទទួលយកអ្នកជួលទាំងនោះ៕