ធម្មតា​ទេការលក់​ផលិតផល​អ្វីមួយ មិន​ត្រឹមតែ​ទាមទារ​ផលិតផល​នោះ​មាន​គុណភាព និងតម្លៃសមរម​នោះទេតែ​ក៏ត្រូវ​មានការ​ផ្សព្វផ្សាយ​ឲ្យ​បានល្អ​ផងដែរ ដើម្បីដល់អតិថិជនគោលដៅបានឆាប់រហ័ស។

ខាងក្រោមនេះជាការរៀបចំដើម្បី ផ្សព្វផ្សាយអចលនទ្រព្យរបស់លោកអ្នក ឲ្យឆាប់ដាច់ តាមរយៈបណ្ដាញសង្គមក្រុមអ្នកវិនិយោគ ឬវិបសាយដែលមានស្រាប់ ទាំងនេះទាមទារឲ្យលោកយកចិត្តទុកដាក់លើ៖

ការប្រើប្រាស់រូបភាព

ជាទូទៅម្ចាស់អចលនទ្រព្យ ភ្នាក់ងារ មិនសូវយកចិត្តទុកដាក់ លើចំនុចតូចនេះ ទេ។តើអ្នកយល់យ៉ាងណា ពេលដែលឃើញរូបភាព មិនស្អាត គ្មានគុណភាព និងរូបភាពដែលស្អាតគុណភាពល្អ? ប្រាកដណាស់ រូបភាពដែលស្អាតនឹងទាក់ទាញអ្នកមើល។

​សោភ័ណភាព​នៃ​រូបភាពដែលអ្នកបង្ហោះ ជាចំនុចទាក់ទាញដំបូង ព្រោះ​រូប​ភាព បង្កប់នូវ​គុណភាពអចនទ្រព្យទាំងមូល។គួររៀបចំនឹងថតនិងបង្ហោះរូបភាពពិតប្រាកដ ដែលមានគុណភាព ពីជ្រុងណាមួយដែលពិសេស ឬពីផ្នែកនៃបន្ទប់ដែលស្អាត។

​ការដាក់ចំណងជើង

មុនអ្នកយកសៀវភៅមួយក្បាលមកអាន តើអ្នកមើលអ្វីមុនគេ? សូមច្រោះយក ចំណងជើងដែលខ្លីនិងច្បាស់លាស់ ទាក់ទងនឹងអចលនទ្រព្យ តែក៏ត្រូវបង្កប់នូវការទាក់ទាញផងដែរ។

ការរៀបរាប់ចំនុចពិសេសនៃ​អចលនទ្រព្យ​

ចំនុចត្រូវគិតថា បើអ្នក ជាអ្នកទិញវិញ តើចំនុចល្អណាខ្លះពីអចលនទ្រព្យដែលត្រូវមាន? អចលនទ្រព្យ​ មានចំនុចពិសេស និងចំនុចអវិជ្ជមានខ្លះៗតែអ្វីដែលអ្នកគួរបង្ហាញព័ត៌មានគឺ ត្រូវបង្ហាញនូវចំនុចដែលល្អ និងពិតប្រាកដ ពីបរិស្ថានល្អជុំវិញដូចជាមណ្ឌលពាណិជ្ជកម្ម ។ល។

វិធីសាស្ដ្រសម្រាប់ទំនាក់ទំនងជាមួយអ្នក

ចំនុចនេះត្រូវសួរថាតើអតិថិជន អាចទំនាក់ទំនងអ្នកបានដោយវិធីណា ក្នុងភាសាអ្វី ឬត្រូវសួរព័ត៌មានបន្ថែម?អ្នកត្រូវមានដាក់បញ្ជាក់នូវ ចំណងជើង ជា​ភាសា​ខ្មែរ និង​អង់គ្លេស ឬ​ភាសា​ចិនតាមប្រភេទអតិថិជនដែលអ្នកកំណត់ ហើយលេខទូរស័ព្ ទសម្រាប់ទំនាក់ទំនង គឺជាការចាំបាច់ ក៏ដូចជាអាស័យដ្ឋានអ៊ីម៉ែល និងជម្រើសផ្សេងដែលលោកអ្នកមាន ក៏អាច​ផ្តល់នូវ​ភាពជឿជាក់​ដល់អតិថិជន។

​ការកំណត់​តម្លៃ​អចល​ទ្រព្យតាមទីផ្សារ

រូបភាពមានការចាប់អារម្មណ៍ហើយបើតម្លៃថ្លៃពេក គួរពិចារណាទេ? តម្លៃក៏ជា ចំណាប់អារម្មណ៍របស់អតិថិជន ឲ្យមានការឆ្លើយឆ្លងជាមួយអ្នក។បើ​អចលនទ្រព្យ​នោះ ​ដាក់​តំលៃ​ខ្ពស់​លើសតម្លៃទីផ្សារពេក អចលនទ្រព្យ​របស់​អ្នកនឹងត្រូវគេអូសរំលង នឹងមិន​ទទួលបាន​ការចាប់អារម្មណ៍ពីអតិថិធំ។

តម្លៃដែលកំណត់អាចជាតម្លៃដែល អាចតថ្លៃបាន ជាពិសេសត្រូវស្ថិនក្នុងតម្លៃទីផ្សារ ឬក្នុងតម្លៃទាបជាងទីផ្សារប្រសិនបើ​លោកអ្នក មានតម្រូវការប្រើប្រាស់ទុនក្នុងរយៈពេលខ្លី។

ការឆ្លើយតបបានឆាប់រហ័ស

ការឆ្លើយតបជាមួយអតិថិជនដែលមានការ​ចាប់អារម្មណ៍ លើអចលនទ្រព្យណាមួយ បានច្បាស់លាស់និងលឿន គឺ​បញ្ជាក់ពីជំនាញនិងការយកចិត្តទុកដាក់លើអតិថិជនរបស់អ្នក។ មិនដូច្នេះទេ អតិថិជន ​នឹង​រកមើល​អចលនទ្រព្យថ្មី​ទៀតឬរក​អ្នកលក់​ថ្មី​ទៀត​ ដែលមានក្នុងទីផ្សាររាប់មិនអស់ ហើយដែលមានការ​យកចិត្តទុកដាក់​នឹងការផ្ដល់សេវានេះល្អជាងអ្នក។

ប្រាកដណាស់ចុងក្រោយ លក់ដាច់ឬមិនដាក់ ត្រូវការនូវជំនាញនៃការចរចាផងដែរ៕

តើលោកអ្នកមានអ្វីចង់ចែករំលែកបន្ថែម? សូមចូលរួម និងទំនាក់ទំនងមកយើងខ្ញុំ