កម្ពុជាកំពុងសាងសង់ស្នាក់ការ ច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានសម្រេចប្រមាណជា៦០ ទៅ ៧០ភាគរយ ។នេះបើតាមការលើកឡើងរបស់លោក លោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក ជាសុមេធី នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងសន្នីសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តព្រៃវែង»។
លោក ជា សុមេធី បានថ្លែងថា៖ «ពាក់ព័ន្ធច្រកទ្វារអន្ដរជាតិម៉ឺនជ័យរហូតមកដល់ពេលនេះ វឌ្ឍនភាពយើងកំពុងតែសាងសង់ស្នាក់ការ នៅខាងប្រទេសកម្ពុជាយើងដែលសម្រេចបានប្រមាណ៦០ ទៅ៧០ភាគរយ»។
លោកក៏បញ្ជាក់ដែរថា គម្រោងនេះអាចបញ្ចប់នៅឆ្នាំនេះតែម្ដងដែលថវិកាទាំងអស់នោះ គឺជាថវិការបស់ថ្នាក់ជាតិ ទម្លាក់តាមក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ដែរថា ពីទីរួមខេត្តព្រៃវែង ទៅព្រំប្រទល់ខេត្តតៃនិញមានចម្ងាយ៥៤គីឡូម៉ែត្រ (តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ) ជាចំងាយដែលជិតជាងច្រកទ្ធារអន្តរជាតិផ្សេងទៀតដូចជា ចម្ងាយផ្លូវពីទីរួមខេត្តព្រៃវែង ទៅព្រំប្រទល់ខេត្តដុងថាប់មានចម្ងាយ៧៤គីឡូម៉ែត្រ (តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី)ពីទីរួមខេត្តព្រៃវែង ទៅព្រំប្រទល់ខេត្តឡុងអាន មានចម្ងាយ៨៦គីឡូម៉ែត្រ(តាមច្រកទ្វារតំបន់ព្រំដែនស្វាយអាង៉ោង)៕