កាលពីរដូវរំហើយឆ្នាំ២០១៩ កន្លងទៅ ដោយមានការព្រួយបារម្ភខ្លាចមានគ្រោះរាំងស្ងួត មិនប្រក្រតីណាមួយអាចនឹងកេីតឡេីងជាយថាហេតុ លោកឧកញ៉ា ម៉ុង ឫទ្ធី បានផ្តួចផ្តើមគំនិតវាស់វែង កំណត់យកផ្ទៃដីប្រមាណជាជាង៥០ហិកតា ដែលមានទីតាំងស្ថិតនៅចុងខាងលិចភ្នំបូកគោភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកសាងសង់ទំនប់ទឹក។
បើតាមការរៀបរាប់របស់លោកឧកញ៉ា ម៉ុង ទំនប់ទឹកចំនួន២កន្លែង ត្រូវចំណាយទុនជាង ១លានដុល្លារអាមេរិក និងអាចស្ទុកទឹកបានជាង ១.៥លានម៉ែត្រគីប។
លោកឧកញ៉ាលើកឡើងថា៖ សង់ទំនប់ទឹក២ គឺទំនប់ទឹកម៉ុង ឫទ្ធីទី១ប្រវែង 428mកំពស់ 12m ខ្នងលេីជាមធ្យម12mប្រេីប្រាស់អាចម៍ដីអស់ចំនួន 122.000m3 អាចស្តុបទឹកបានជាមធ្យម250.000ម៉ែត្រគូប ចំណាយថវិការអស់ចំនួន350.000.00USD ។ ទំនប់ទឹកម៉ុង ឫទ្ធីទី២ ប្រវែង1.736mកំពស់11m ខ្នងលេីជាមធ្យម6mទៅ10mដែលអាចស្តុបទឹកបានជាមធ្យម1.250.000ម៉ែត្រគូប ចំណាយថវិការអស់ចំនួន 850.000.00USD បញ្ចប់ការងារសាងសង់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។
លោកឧកញ៉ាបន្តបញ្ជាក់ពីទឹកប្រាក់សរុបនៃការចំណាយសង់ទំនប់ទឹកថា៖ ទំនប់ទឹកទាំងពីរនេះអាចស្តុបទឹកបានប្រមាណជា 1.500.000m3 ការចំណាយថវិការអស់ចំនួន USD1.172.020,00 បេីព្រៀបធៀបទៅនិងរថយន្តរ៉ូសរ៉យ RR សារីថ្មីទំនេីប។ ឥឡូវមានគេប្រាប់ខ្ញុំថាតម្លៃរហូតទៅដល់ 1.500.000.00ដុល្លារឯណោះ ។
លោកឧកញ៉ា បានបង្ហាញពីការគិតរបស់លោកថា ៖យកលុយមកសាងសង់ទំនប់ទឹកមានផលប្រយោជន៍ជាង មិនតែប៉ណ្ណោះវាជាកេរ្តិ៍មរតកដ៏មានតម្លៃបំផុត សម្រាប់បំរេីសេចក្តីត្រូវការទឹករបស់ប្រជាជននាពេលបច្ចុប្បន្ន ក៏ដូចជាតំណរតទៅអនាគតកូនចៅជាច្រើនជំនាន់តទៅ៕