ឧកញ៉ា គីម ហ៊ាង សេដ្ឋីអចលនទ្រព្យ បានលើកឡើងពីការខិតខំធ្វើការរបស់លោកតាំងពីដៃទទេ ដោយស្ទើរតែគ្មានថ្ងៃឈប់សម្រាករហូតក្លាយជាឧកញ៉ា។ ការខិតខំនេះ ក៏ដោយសារ លោកធ្លាប់ក្រ ហៅថា មហាក្រ និងស្អប់សេចក្ដីក្រលំបាក និងមានការតាំងចិត្តថាខ្ញុំត្រូវតែមិនក្រ។

លោកបានបញ្ចេញនូវទស្សនផ្ទាល់ខ្លួនលើការឈប់សម្រាករបស់អ្នកក្រ និងអ្នកមានពិតប្រាកដ ដោយលើកឡើងថា៖

“បើយើងជាអ្នកមានពិត ទោះឈប់៣ថ្ងៃ ៣ខែ ឬ៣ឆ្នាំ ក៏វាមិនអីទេ តែបើយើងមិនមែនជាអ្នកមានពិតទេ ឈប់តែ ៣ថ្ងៃ ឬត្រឹម ៣ខែនោះប្រាកដជាដាច់បាយ ឬក្ស័យទុនហើយ! 

បើយើងនៅក្មេង យើងចង់មាន ចង់បាន ចង់មានជីវភាពធូធារទៅថ្ងៃក្រោយ ចង់មានលទ្ឋភាពជួយខ្លួនឯង ជួយបងប្អូន សាច់ញាតិមិត្តភក្តិ និងសង្គមជាតិ នោះយើងត្រូវខំពីក្មេងទៅអោយហើយ!

គេជាអ្នកមានពិត ទោះឈប់១០ឆ្នាំ មិនធ្វើការ ឬរកសុីសោះ ក៏គេនៅតែមានលុយចាយគ្រប់គ្រាន់ ហើយបើយើងចង់បានដូចគេ នោះសូមរកលុយអោយបានច្រើនបំផុតដូចគេសិនទៅ! “

ប្រភព៖បណ្ឌិត គីម ហ៊ាង

រូបភាព ពីFB លោក ឧកញ៉ា គីម ហ៊ាង