ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា២រូប គឺ អ្នកឧកញ៉ា ម៉ុង ឬទ្ធី និងអ្នកឧកញ៉ា សុខ គង់ បានឯកភាពធ្វើផ្លូវថ្មីប្រវែងជាង ២៧គីឡូម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ។
ការឯកភាពព្រមព្រៀងនេះ ធ្វើឡើងនាថ្ងៃ ២៥ មករា ២០២២ ក្រោមការដឹកនាំសម្របសម្រួល របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។
ផ្លូវថ្មីនេះ មាន៤គន្លង ដោយឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដោយអ្នកឧកញ៉ា ត្រូវជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ រីឯអ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ៕

