មានការចែករំលែក​បទ​ពិសោធ​ជាច្រើន ពីសហគ្រិន អ្នកដឹកនាំ​ អ្នកគ្រប់គ្រងក្រុមហ៊ុនពី​របៀបនៃការ​គ្រប់​គ្រង និង​ការដឹក​នាំ ក្នុងអាជីព​របស់​ពួក​គេ​ ទាំងនោះ អាចបង្ហាញបានថាមេ​ដឹក​នាំ​មួយដ៏ល្អ ​គឺពិបាកនឹងរក​។
ActionCOACH

 ប្រាកដណាស់ ជាអ្នកដឹកនាំល្អម្នាក់ គឺមិនដែលអោយខ្លួនឯងទំនេរទេ ដោយគេត្រូវសំលៀង​យាន​ ពង្រីកចំណេះដឹងជា​អ្នក​ដឹក​នាំ ដោយ​​ឥត​ឈប់ឈរ ដើម្បី​សម្រេច​គោលដៅ​​ប្រចាំ​ថ្ងៃបានកាន់តែល្អប្រសើរ​។

ខាងក្រោម នេះជាការលាតត្រដាង សញ្ញា​ចំនួន ១០ ដែលអាចបង្ហាញថាអ្នកជួបអ្នកដឹកនាំ​ល្អ​បំផុត ដែល​មិនធ្លាប់​មាន៖

១. ចេញពីធ្វើការ ក្រោយអ្នក

មេ​ដឹក​នាំ​របស់​អ្នក ​គឺ​ជា​មនុស្ស​ដែលចេញពីការិយាល័យក្រោយគេ​ដោយ​សារ​ពួក​គេ​យល់ដឹងថា ​សកម្មភាព​និយាយ​ឮ​ខ្លាំង​ជាង​ពាក្យសំដី ។ ការចេញពីធ្វើការក្រោយគេ ​មិនបានបញ្ជាក់ថាការងារធ្វើយឺតនោះដែរ តែនោះជាគំរូល្អ សម្រាប់អោយអ្នកយកតម្រាប់តាម។

២. គិតពីតម្រូវ​ការ​របស់​អ្នក ​មុនខ្លួន​គេ​ផ្ទាល់

ពួក​គេ​ដឹង​ពីតម្រូវការរបស់អ្នក ​នៅ​ក្នុង​ការិយាល័យ​និង​តម្រូវ​ការ​ក្រៅ​ការិយាល័យ​ និង​ធ្វើ​អ្វី​គ្រប់​យ៉ាង ​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ទាំង​នោះ​។

៣. ស្នើ​សុំ​ដំបូន្មានពី​អ្នក

ទោះជាគេ ជាមេដឹកនាំយើងក៏ដោយ ការសម្រេចចិត្តដោយមានគំនិតតែមួយគឺមិនអាចគ្រប់ជ្រុងជ្រោយនោះដែរ។ ដោយសារទំនុកចិត្ត លើអ្នក ពួក​គេ​បាន​ទទួល​ស្គាល់​ថា ​អ្នក​ជា​ធនធាន​ដែល​មាន​តម្លៃ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ និង​ចូលរួម​ជាមួយអ្នក ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្តនានា​ដែលមានផលល្អដល់អង្ភភាព។ នៅ​ពេល​ដែល​គេ​ធ្វើការ​ជ្រើសរើស ដោយ​មិន​ប្រើ​ដំបូន្មាន​របស់​អ្នក​ពួក​គេ​នឹងឆ្លើយតបជាមួយ​មូលហេតុ​បំពេញចិត្តអ្នក។

​៤. និយាយ​ថា "យើង​"ច្រើន​ជាង "ខ្ញុំ​"

ជាធម្មតា ម្នាក់ៗធ្វើ​អ្វីមួយ គឺ​ដើម្បីយកលេខមួយជាអ្នកនាំមុខគេជានិច្ច។  មេ​ដឹក​នាំ​របស់​អ្នក​បាន​យល់​ពី​សារៈ​សំខាន់ នៃការនាំជ័យជំនៈដល់​អ្នក​ដទៃ​ទៀតក្នុងក្រុម ហើយគាត់ក៏ជាមនុស្សដំបូងដែល​ទទួល​យក​ការ​ស្តី​បន្ទោស ​នៅពេល​មាន​អ្វី​មួយខុស​ដែរ។

​៥. ជ​ម្រុ​ញ​ឱ្យ​អ្នកអាចសម្រេចការងារបាន​

មិន​មាន​អ្វី​ដែល​អាក្រក់​ជាង ​ការ​ដែលទៅការិយាល័យជារៀងរាល់ថ្ងៃ​គ្រាន់​តែ​ដើម្បីបង្គ្រប់ពេលវេលា​ធ្វើការនោះទេ។ ជីវិត​គឺ​ខ្លីណាស់​ក្នុងការធ្វើអ្វីដែល​មិន​សូវ​ល្អ​។មេ​ដឹក​នាំ​ល្អ នឹង​ជម្រុញអ្នក ​ផ្ដល់​ឱ្យ​អ្នក​នូវ​សេរីភាព ឧបករណ៍សម្រាប់ធ្វើការងារធនធាន​ ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​មិន​ដែល​គិត​ថា ​អាច​ធ្វើ​ទៅ​បាន​។

 ​៦. ជំរុញទឹក​ចិត្តអ្នក​លើស​ពីអ្វីដែលប្រាក់ធ្វើបាន

វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការចំណាយ​ប្រាក់ អោយ​មនុស្ស​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ ​ប៉ុន្តែ​អ្នក​ដឹក​នាំ​ល្អរបស់​​អ្នក​ដឹង​ថា ​អ្វី​ដែល​អ្នកត្រូវការគឺលើស​ពី​ប្រាក់​។វា​ជា​ការ​ល្អ​ ក្នុង​ការ​ទទួល​បាន​អ្វី​បន្តិច​បន្ថែម​ទៀត ​ប៉ុន្តែ​នៅ​ពេល​ដែលអ្នកមិនត្រូវការប្រាក់គេត្រូវតែប្រើការជំរុញចិត្តជំនួស​។ ពួក​គេ​បាន​សង្កេត​ឃើញ ​ឬក៏អាច​សួរពី ​អ្វី​ដែល​លើក​ទឹកចិត្ត​ដល់​អ្នក​ហើយ​បន្ទាប់​មក​បាន​ដាក់​មូលហេតុ ​ទាំងនេះ​ទៅ​ជា​សកម្មភាព​។

៧. អនុញ្ញាតឱ្យ​អ្នក​ទទួលកំហុស

មនុស្ស​ភាគ​ច្រើន​ មិន​ចូល​ចិត្ត​ទទួល​ខុស​ត្រូវ​ប៉ុន្តែ​វា​ជា​តម្រូវ​ការ​ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​​។មេ​ដឹក​នាំ​របស់​អ្នក ​ផ្ដល់​នូវ​វិធានការ​ច្បាស់លាស់​ និង​សមស្រប ​សម្រាប់​ការទទួលខុសត្រូវ​ដែលធ្វើអោយ​អ្នកពេញចិត្តវា​។

៨. ​ជឿលើសមត្ថភាពរបស់អ្នក ​

មនុស្សជា​ធម្មតា មិនចង់យក​ខ្លួន​ឯង ទៅ​ដល់​ចំណុច​មួយដែល​មិន​ស្រួល​នោះ​ទេ​ហើយយើងក៏មិនចង់ធ្វើអ្វីដែលលើសពីសមត្ថភាពរបស់ខ្លួន​យើងដែរ តែគេអាចដឹងពីសមត្ថភាពដែលយើងនឹងអាចធ្វើវាបាន។មេ​ដឹក​នាំ​របស់​អ្នក ​ជឿ​លើ​សមត្ថភាព​របស់​អ្នក ​និងដឹកនាំ​អ្នក​ចេញលើស ពីអ្វីដែលអ្នកគិតថាអាចធ្វើបាន​ ប្រកបដោយសុវត្តិភាព។

៩. ផ្ដល់​ភាព​កំប្លុកកំប្លែង

មេ​ដឹក​នាំ​របស់​អ្នក​បាន​ដឹង​ថា ​ការ​ងារ​គឺ​ជា​មុខ​របរ​ធ្ងន់​ធ្ង​រ​ប៉ុន្តែ​​ជា​ធម្មតាត្រូវមានការ​សើចលេងលាយឡំនឹងការងារ លើរឿងអ្វី​មួយ​ដែល​គួរ​ឱ្យ​អស់​សំណើច​។ពួក​គេ​មិន​មែន​ជា​អ្នក​​កំប្លែង​ ប៉ុន្តែ​ពួក​គេ​បាន ​ក្រសោប​យក​វប្ប​ធ​ម៍ ​ដែល​អាចធ្វើ​ពេល​វេលា​សម្រាប់​សើចក្នុងក្រុមការងារ​បាន។

១០. ​មាន​ចិត្ត​សប្បុរស

វា​ជា​ការ​ងាយ​ស្រួល​សម្រាប់​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ​មានចិត្ដ​ទូលាយ​ជាមួយ​ប្រាក់ ​ប៉ុន្តែ​វា​កាន់​តែ​ពិបាក​សម្រាប់​ពួកគេ ​ក្នុង​ការ​មាន​ចិត្ដ​ទូលាយ​ជាមួយ​នឹង​ពេល​វេលា។ មេ​ដឹក​នាំ​របស់​អ្នក​ បង្ហាញ​ចិត្ត​សប្បុរស​របស់​គាត់​ជាមួយ​នឹងធនធានដែលមានកម្រិត​របស់​ពួក​គេ​ ​។

សង្ឃឹមថា ​អ្នក​គ្រប់​គ្នាទទួល​បាន​ឱកាស​ដែលមាន​មេ​ដឹក​នាំ​មួយ​យ៉ាង​ល្អនៅ​ក្នុង​អាជីព​របស់​ខ្លួន​ ដោយ​សារតែអ្នកដឹកនាំល្អ នឹងនាំអោយមាន ប្រសិទ្ធិភាពការងារច្រើនហួសពីការវាស់​ស្ទង់បាន​។ អ្នកក៏គួរយកចំនុចទាំងនេះ សម្រាប់ប្រើនៅពេលដែល អ្នកបានក្លាយជាអ្នកដឹកនាំរបស់គេផងដែរ៕