លោកពូ ម៉ុង ឫទ្ធី ដែលគេស្គាល់ជាទូទៅថាជា សេដ្ឋីកសិឧស្សាហកម្មដ៏ល្បីល្បាញ និងជាសមាជិកព្រឹទ្ធសភាផងនោះ បានបង្ហោះសារអំពាវនាវដល់អ្នកមានទ្រព្យសម្បត្តិ និងមានដីដែលទំនេរ កុំឲ្យទុកចោលដោយត្រូវយកមកធ្វើការអភិវឌ្ឍន៍ ដើម្បីបង្កើនការងារបន្ថែមដល់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកសេដ្ឋីរូបនេះ បានចុះពិនិត្យមើលសកម្មភាពការងារនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ។
លោកពូ ម៉ុង ឫទ្ធី បានបង្ហោះខ្លឹមសារថា៖ នៅក្នុងឱកាសដែលប្រទេសជាតិយើង ក៏ដូចជាពិភពលោកទាំងមូលកំពុងតែទទួលរងនូវជំងឺឆ្លងកូវីដ ១៩ដ៏មហាប្រលៃនេះ ខ្ញុំសូមអំពាវនាវដល់អ្នកមានទ្រព្យសម្បត្តិដីធ្លីទុកទំនេរចោល សុំមេត្តាយកប្រាក់មកអភិវឌ្ឍន៍ដីនេះ ដើម្បីជួយបង្កើតការងារបន្ថែមទៀតអោយបានដល់ប្រជាពលរដ្ឋយើងបានធ្វើ ។
លោកពូ ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ដែរថា បើមិនធ្វើអីទេ សុំមេត្តាកុំទៅដើររករឿង នាំអោយរំខានដល់អ្នកដែលកំពុងតែអភិវឌ្ឍន៍ ជាធម្មតាអ្នកធ្វើតែងតែមានកំហុស តិចឬច្រើនមិនខានឡើយ៕