លោកបានបន្ថែមថា គោលការណ៍ជ្រើសរើសបុគ្គលិកនិងការអនុវត្តវាគឺជា "ធាតុសំខាន់បំផុតតែមួយគត់" ក្នុងការធានាឲ្យបានភាពជោគជ័យ របស់ក្រុមហ៊ុន Amazon ។
ដើម្បីកំណត់ឲ្យយកបុគ្គលដែលលេចធ្លោរជាងគេលោក បេហ្សូស បានប្រាប់នាយកប្រតិបត្តិ ឲ្យពិចារណាលើសំណួរចំនួនបី មុនពេលសម្រេចផ្ដល់ការងារឲ្យបេក្ខជនណាម្នាក់:
១. តើអ្នកស្ញើចសរសើរបេក្ខជននោះទេ? Will you admire this person?
លោក Bezos បានសរសេរថា"ជីវិតគឺពិតជាខ្លីណាស់" ក្នុងការដែលយើង ធ្វើការជាមួយ មិត្តរួមការងារដែលអ្នកមិនស្ញើចសរសើរ។
លោក Bezos បានសរសេរថា"សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំតែងតែខិតខំធ្វើការងារ តែជាមួយមនុស្សដែលខ្ញុំកោតសរសើរហើយខ្ញុំលើកទឹកចិត្តដល់មនុស្សនៅទីនេះ ធ្វើជាមនុស្សដែលគេត្រូវការ។
២. "តើបេក្ខជននោះ នឹងលើកគុណភាពឲ្យក្រុម ដែលគេចូលធ្វើការជាមួយទេ?" Will this person raise the level of the group?
លោក Bezos មិនចង់បានបេក្ខជនដែលមានត្រឹមលក្ខណៈល្អធម្មតានោះទេ។ លោក Bezos បានសរសេរថា "របារត្រូវតែបន្តឡើងខ្ពស់ជានិច្ច"។លោក Bezos បានស្នើឱ្យបុគ្គលិករបស់គាត់ ស្រមៃឲ្យឃើញក្រុមហ៊ុនក្នុងរយៈពេល5 ឆ្នាំ បន្ទាប់។
«នៅចំណុចនោះយើងម្នាក់ៗគួរសម្លឹងមើលជុំវិញខ្លួនហើយនិយាយថាស្តង់ដារខ្ពស់ណាស់ឥឡូវនេះក្មេងប្រុសខ្ញុំសប្បាយចិត្តដែលខ្ញុំទទួលបាននៅពេលដែលខ្ញុំបានធ្វើ!
៣. "តើបេក្ខជននោះ អាចក្លាយជាកំពូលតារាទេ?" Might this person be a superstar?
ចំណង់ចំណូលចិត្តសម្រាប់ការទទួលទានអាហារពេលព្រឹករបស់លោកបេហ្សូស គឺ ការញាំមឹកជានិច្ច។ គាត់ចូលចិត្តធ្វើការជាមួយមនុស្សខុសពីគេ ដោយសរសេរថា វាមានចាំបាច់ណាស់ក្នុងការជ្រើសរើសបេក្ខជនដែលមាន "ទេពកោសល្យពិសេសខុសគេ ចំណាប់អារម្មណ៍និងទស្សនវិស័យ ដែលធ្វើអោយបរិយាកាសការងារមានភាពល្អប្រសើរ"៕