មានរឿងរ៉ាវជាច្រើន ដែលបានបង្កើតឡើងជុំវិញការចាប់ផ្តើមអាជីវកម្ម ដែលតាមធម្មតាវាមិនមែនជាការពិតនោះទេ។នេះគឹជារឿងរ៉ាវនៃសហគ្រិនភាពជាទូទៅ ទាំងប្រាំពីរ ស្តីពីការចាប់ផ្តើមអាជីវកម្មដែលអ្នកធ្លាប់គិត តែការពិតមិនមែនដូច្នោះ។
១.អ្នកត្រូវដឹងថា អ្នកកំពុងធ្វើអ្វី
ជាក់ស្តែង អ្នកមិនចាំបាច់ត្រូវដឹងយ៉ាងច្បាស់លាស់អំពីអ្វីដែលអ្នកកំពុងធ្វើ ដើម្បីធ្វើការចាប់ផ្តើមអាជីវកម្មនោះទេ។ពេលវេលានឹងបញ្ជាក់អំពីទង្វើទាំងនោះជាបន្តបន្ទាប់។ លោក Einstein លោក Steve Jobs និងអ្នកដទៃទៀតមិនធ្លាប់មានផែនការជាក់លាក់ សម្រាប់ដំណើរការនៅពេលខាងមុខនោះទេ - គាត់គ្រាន់តែជាគំនិតទូទៅមួយ ដែលមានអ្វីមួយនៅទីនោះ។ អ្វីដែលអ្នកត្រូវដឹងជាចាំបាច់ គឺលើរឿងរ៉ាវ ដែលទាក់ទិននឹង អ្វីដែលអ្នកកំពុងធ្វើ ដើម្បីអាចចាប់ផ្តើមអាជីវកម្មបាន។
២.អ្នកត្រូវមានផែនការអាជីវកម្មពេញលេញ
ផែនការអាជីវកម្ម ជាផែនការដែលសង្ខេបអំពីបេសកកម្មចក្ខុវិស័យ និងសកម្មភាពនានា ដែលគាំទ្រដល់ការស្វែងរកទីផ្សារ រួមជាមួយទិន្នន័យមួយចំនួន ដែលនៅជុំវិញពីវិធីដែលអ្នកកំពុងតែវាស់វែង អំពីភាពជោគជ័យរបស់អ្នក យ៉ាងមានប្រសិទ្ធភាព ហើយអ្នកគួរតែចាប់ផ្តើមធ្វើ។
សហគ្រិនជាច្រើននាក់ ត្រូវបានទាញទម្លាក់ក្នុងភក់ជ្រាំនៃការទទូចថា ពួកគេត្រូវការផែនការអាជីវកម្ម ដ៏ពេញលេញមួយ ដើម្បីចាប់ផ្តើមអាជីវកម្ម រហូតដល់ត្រូវជួលអ្នកណាម្នាក់ ដើម្បីឲ្យសរសេរផែនការនោះ។ អ្នកគ្រាន់តែសាកល្បងគិតថា តើអាជីវកម្មរបស់អ្នក អាចដំណើរការទៅបានដែរឬទេមុនពេលដែលអ្នកចាក់ទុន ទៅលើអាជីវកម្មនោះ។
ចូរសង្ខេបអំពីផែនការអាជីវកម្មដែលរឹងមាំតែពីរឬបីទំព័រ បន្ទាប់មកចាប់ផ្តើមដំណើរការអាជីវកម្មនោះ។ ចូរកុំធ្លាក់ទៅក្នុងអន្ទាក់នៃការជាប់គាំង នៅក្នុងការវិភាគអំពីផែនការអាជីវកម្ម។បន្ទាប់ពីដំណើរការល្អប្រសើរហើយ អ្នកអាចរៀបចំឲ្យមានស្ដង់ដារផែនការ សកម្មភាពតាមក្រោយបាន។
៣.អ្នកត្រូវចាប់ផ្តើមនៅពេលដែលត្រឹមត្រូវ
វាពិតជាខុសឆ្គង។ ពេលវេលាដ៏ត្រឹមត្រូវគឺពេលនេះ។ ជាការពិតណាស់ សហគ្រិនរាប់មិនអស់ បានចាប់ផ្តើមអាជីវកម្ម នៅពេលវេលាដែលអាក្រក់បំផុតនៅក្នុង ប្រវត្តិសាស្រ្តនិងនៅពេលវេលាដែលអាក្រក់បំផុត នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ គ្មានអ្នកណាម្នាក់មានបំណងជ្រើសរើសពេលវេលា ដែលមានកង្វល់ខ្លាំងបែបនោះ នៅក្នុងជីវិតផ្ទាល់ខ្លួនឡើយ។
ក្រុមហ៊ុន Microsoft ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៥ក្បែរចុងបញ្ចប់នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចហើយបន្ទាប់មកត្រូវបានបង្កើតឡើងសារជាថ្មីម្តងទៀត នៅក្នុងឆ្នាំ១៩៨១ទន្ទឹមនឹងការចាប់ផ្តើមនៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចនៅក្នុងទសវត្សឆ្នាំ១៩៨០។ ទាំងនេះគឺជាពេលវេលាដ៏អាក្រក់ពីរ ក្នុងការចាប់ផ្តើមអាជីវកម្ម ប៉ុន្តែទាំងនេះមិនបានបញ្ឈប់ភាពជោគជ័យរបស់ Microsoft ឡើយ។
៤. អ្នកត្រូវមានប្រាក់ច្រើន ដើម្បីចាប់ផ្តើមដំបូង
អ្នកមិនចាំបាច់មានប្រាក់ជាច្រើន សម្រាប់ការចាប់ផ្តើមអាជីវកម្មឡើយ។មានអត្ថបទសរសេរពេញមួយក្បាល ដែលសរសេរដោយលោក Eric Reis ដែលលើកឡើងអំពី មូលហេតុនៃការចាប់ផ្តើមដ៏តូចតាច មានឈ្មោះថា The Lean Startup។
មានវិធីសាស្រ្តជាច្រើន ក្នុងការចាប់ផ្តើមអាជីវកម្មដោយគ្មានដើមទុនទាំងដុំៗ។ វិធីមួយក្នុងចំណោមវិធីដ៏ល្អបំផុត ក្នុងការបង្ហាញថាការលើកឡើងនេះគឺជារឿងមិនពិតចំពោះខ្លួនអ្នកនោះគឺ ការចាប់ផ្តើមធ្វើការសាកល្បងខ្នាតតូចចំពោះផលិត ឬសេវារបស់អ្នកមិនថាដោយប្រើសម្ភារៈមួយផ្នែក ឬក្នុងចំនួនតិចតួច ដើម្បីវាស់វែងអំពីកំណើននៃភាពរីកចម្រើនជាបន្តបន្ទាប់។ដើមទុនចំនួនច្រើន អាចជួយអ្នកឲ្យរីកចម្រើនកាន់តែលឿនប៉ុន្តែពេលខ្លះអត្រានៃភាពរីកចម្រើនយឺតៗ និងមានភាពទៀងទាត់ អាចជួយធ្វើឲ្យអាជីវកម្មរបស់អ្នកមានលំនឹងហើយជំហរនៃអាជីវកម្មរបស់អ្នក នឹងនៅក្បែរអ្នក ខណៈពេលដែលកម្រិតលម្អៀង នៃប្រាក់ចំណេញរបស់អ្នកមានការកើនឡើង។
៥. អ្នកត្រូវជួលបុគ្គលិក
ការរក្សាទុកបុគ្គលិកគឺមានតម្លៃថ្លៃត្រូវចំណាយពេលច្រើនដើម្បីគ្រប់គ្រង ហើយភាគច្រើន គឺជាចំណាយធំបំផុតនៃប្រតិបត្តិការអាជីវកម្ម។ប្រសិនបើ អ្នកអាចរក្សាអាជីវកម្មឲ្យសិ្ថតនៅក្រោម ការដឹកនាំជាចម្បងរបស់អ្នកបានកាន់តែយូរអាជីវកម្មនោះនឹងកាន់តែល្អប្រសើរ។
លើសពីនេះទៀត តាមបទពិសោធន៍របស់ខ្ញុំនៅពេលដែលអ្នកអាចចុះកិច្ចសន្យាជាមួយភ្នាក់ងារ ឬអ្នកធ្វើការងារឯករាជ្យនៅខាងក្រៅក្រុមហ៊ុនសម្រាប់អាជីវកម្មភាគច្រើន វាតែងតែមានភាពល្អប្រសើរឡើងស្ទើរតែគ្រប់ពេល។ការរក្សាខ្លួនអ្នកឲ្យរួចផុតពីចំណាយប្រតិបត្តិការលើបុគ្គលិកនៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មមួយនឹងជួយអ្នកឲ្យទទួលបានភាពជោគជ័យ។
៦. អ្នកត្រូវធ្វើការ២៤ម៉ោងក្នុងប្រាំពីរថ្ងៃ
សហគ្រិនទំនងជាធ្វើការងារជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនត្រឹមតែត្រូវដឹង អំពីអត្រាចំណាយប្រចាំខែក្នុងនាមជាមម្ចាស់អាជីវកម្មមួយដែលទើបនឹងចាប់ផ្តើមប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវតែដឹង អំពីអត្រាចំណាយផ្ទាល់ខ្លួនប្រចាំខែផងដែរ។
ប្រសិនបើអ្នកបង្ខំខ្លួនឯង ឲ្យស្ថិតនៅក្នុងបរិយាកាសអាប់អួរជារៀងរាល់ថ្ងៃដោយមិនរំដោះខ្លួនឯងចេញមកវិញទេនោះ អ្នកនឹងឈឺ និងមានសុខភាពមិនល្អ ហើយវានឹងប៉ះពាល់ដល់ភាពជោគជ័យ។
អ្នកមិនចាំបាច់ត្រូវធ្វើការ ២៤ម៉ោងក្នុងប្រាំពីរថ្ងៃ ដើម្បីដំណើរការអាជីវកម្មអោយជោគជ័យមួយនោះទេ។ខណៈពេលដែលអ្នកត្រូវខិតខំធ្វើការ ហើយច្បាស់ជាមានពេលខ្លះ ដែលអ្នកត្រូវតែប្រឹងប្រែងខ្លាំងជាដាច់ខាតដើម្បីការងារទាំងនោះ អ្នកត្រូវធ្វើឲ្យវា មានតុល្យភាពជាមួយនឹង ការទទួលទានដំណេកបានគ្រប់គ្រាន់ ការទទួលទានចំណីអាហារឲ្យបានគ្រប់គ្រាន់ ការធ្វើលំហាត់ប្រាណច្រើនហើយនៅពេលខ្លះ ត្រូវមានភាពរីករាយមួយចំនួនផងដែរ។ សហគ្រិនភាពគឺជាការងារលំបាក ប៉ុន្តែវាក៏ត្រូវមានភាពរីករាយផងដែរ។
៧. អ្នកត្រូវធ្វើអ្វីៗគ្រប់យ៉ាង
នេះអាចជាជំនឿមួយ អំពីការមិនជួលបុគ្គលិកប៉ុន្តែការពិតនោះគឺថា អ្នកមិនចាំបាច់ធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងឡើយ។វាគឺជាការសំខាន់ ក្នុងការផ្ទេរសិទ្ធិ និងចុះកិច្ចសន្យា ជាមួយអ្នកធ្វើការងារខាងក្រៅចំពោះការងារនិងទំនួលខុសត្រូវប្រចាំថ្ងៃមួយចំនួន ដែលអាចរំលែកបានដូច្នេះអ្នកអាចមានចន្លោះ សម្រាប់ដកដង្ហើមម្តងម្កាល។ ការធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងគឺជាការធ្វើឲ្យខ្លួនអស់កម្លាំង ហើយវាគឺជាកំហុសទូទៅមួយ ដែលកើតឡើងចំណោមសហគ្រិនថ្មីៗ៕