ប្រទេសវៀតណាម៖ ក្រុមហ៊ុនមេរបស់ Bluetronics នៅកម្ពុជា ដែលមានឈ្មោះថា Mobile World បានបង្ហាញពីការត្រៀមចូលទីផ្សារប្រទេសឥណ្ឌូណេស៊ី ដែលជាទីផ្សារក្រៅប្រទេសទីពីរ របស់ខ្លួនបន្ទាប់ពីបានបង្កើតហាងនៅកម្ពុជាកាលពីឆ្នាំ ២០១៧។
តាមការចុះផ្សាររបស់សារព័ត៌មានវៀតណាម បានដកស្រង់សំដីរបស់នាយកប្រតិបត្តិ លោក Doan Van Hieu Em ដែលបានប្រាប់ម្ចាស់ភាគហ៊ុន កាលពីចុងសប្តាហ៍មុនថា "យើងកំពុងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបើកហាងនៅឥណ្ឌូនេស៊ីដំបូងរបស់យើងនៅឆ្នាំនេះ" ។
ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់វៀតណាម ដែលបើកដំណើរការនៅកម្ពុជា ជាលើកដំបូងកាលពីឆ្នាំ 2017 មានឈ្មោះថា BigPhone ដែលផ្ដើមចេញពីនៅក្នុងទីក្រុងភ្នំពេញ ។ បីឆ្នាំក្រោយមក ក៏បានប្តូរឈ្មោះទៅជា Bluetronics និងពង្រីកការលក់ផលិតផលអេឡិចត្រូនិចផ្សេងទៀតផងដែរ ដែលមានដល់ ៥០សាខា ក្នុងប្រទេសកម្ពុជា និងរកប្រាក់ចំណូលបានជិត ២២ លានដុល្លារ ឬ 0.4 ភាគរយនៃការលក់សរុប។
ក្រុមហ៊ុននេះធ្លាប់សម្លឹងមើលប្រទេសឡាវ និងមីយ៉ាន់ម៉ា ប៉ុន្តែពេលនេះមិនច្បាស់ថាតើពួកគេនៅតែស្ថិតក្នុងផែនការរបស់ខ្លួនឬយ៉ាងណា៕