ភ្នំពេញ៖ ជាការពិតណាស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការលំនៅឋានរបស់ពលរដ្ឋកម្ពុជាមានសន្ទុះយ៉ាងខ្លាំង ជាពិសេសគូស្វាមីដែលទើបរៀបអាពាហ៍ពិពាហ៍ហើយថ្មីថ្មោង។

ប្រការនេះហើយបានធ្វើឲ្យក្រុមហ៊ុនជាច្រើន ក៏ចាប់ផ្តើមសាងសង់លំនៅឋាន ជាបុរី ជាផ្ទះល្វែង និងខុនដូរជាដើម ដើម្បីធញវើតម្រូវការទីផ្សារ តែការសាងសង់មួយចំនួន មិនស្របទៅតាមលក្ខខណ្ឌនិងទីតាំងដែលបង្ករដល់អ្នកទិញយកទៅរស់នៅបន្ត។ ដើម្បីជៀសវាងហានីភ័យផ្សេងៗ អ្នកទិញត្រូវយល់ដឹងគន្លឹះខ្លះៗ មុននឹងសម្រេចចិត្តទិញដូចខាងក្រោម៖ 

១)លំនៅឋាននៅជិតផ្សារ និង សាលារៀន

លោក-អ្នកទិញលំនៅដ្ឋានត្រូវគិតដល់ទីតាំងនៅឋានដែលជិតផ្សារ និង សាលារៀនដើម្បីមានភាពងាយស្រួលក្នុង ធ្វើដំណើរទៅផ្សារទិញរបស់របផ្សេងៗ និងមានភាពងាយស្រួលជូនកូនទៅសាលារៀនកុំឲ្យមានហានិភ័យទៅថ្ងៃក្រោយ។ 

២)លំនៅឋាននៅជិតកន្លែងធ្វើការ

លោក-អ្នកទិញលំនៅដ្ឋានត្រូវគិតដល់ទីតាំងនៅឋានដែលនៅជិតកន្លែងធ្វើការរបស់អស់លោកអ្នកដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរដំណើរ និងចំណាយពេលតិច ព្រោះថា បច្ចុប្បន្នបញ្ហាកកស្ទះចរាចរណ៍បង្ករឲ្យលោកអ្នកខាតពេល និងចំណាយច្រើនជាដើម។

៣)លំនៅឋាននៅជាប់នឹងផ្លូវធំ

លំនៅឋាននៅជាប់នឹងផ្លូវធំមានភាពងាយស្រួលក្នុងបង្កើតមុខរបរអាជីវកម្មផ្សេងៗ ព្រោះមានមនុស្សចេញចូល និងធ្វើដំណើរឆ្លងកាត់ច្រើន។

៤) លំនៅឋានមានសុវត្ថិភាព

បញ្ហាសុវត្ថិភាពគឺជារឿងចម្បងរបស់មនុស្សចឹងទេលោកអ្នកត្រូវពិនិត្យមើលឲ្យបានល្អិតល្អន់ទៅលើការសាងសង់លំនៅឋានមានលក្ខណៈគ្រប់គ្រាន់ និងបច្ចេកទេសត្រឹមត្រូវតាមស្តង់ស្តារ រួមទាំងប្រព័ន្ធលូ ទឹកនិងភ្លើងដែរឬទេ? ម្យ៉ាងទៀតត្រូវមើលជុំហ្នឹងមានបញ្ហាចោរកម្ម និងបញ្ហាផ្សេងៗទៀតដែលបង្ករឪ្យមានហានិភ័យទៅថ្ងៃក្រោយ។

៥) បរិយាកាសគួរអោយចង់រស់នៅ និង មានតំលៃសមរម្យ

ចំណុចក្រោយនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អស់លោកអ្នកមានបំណងក្នុងការទិញលំនៅឋាន ត្រូវគិតពីបរិយាកាស និងបរិស្ថានជុំវិញល្អគួរឲ្យចង់រស់នៅដែរទេ?  សម្រាប់តម្លៃលំនៅឋានវិញ សាកសមជាមួយនឹងលទ្ធភាពនៃចំណូលរបស់យើងដែរឬទេ?៕