ខេត្តប៉ៃលិន៖ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ។
រោងចក្រវេចខ្ចប់ទាំង ៨ នោះ រួមមាន៖
១-ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD;
២-ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO., LTD;
៣-ក្រុមហ៊ុន TCMC CO., LTD;
៤-ក្រុមហ៊ុន CAMBODIAN BANANA AGRICULTURAL CO., LTD;
៥-ក្រុមហ៊ុន GAO YUAN (CAMBODIA) DEVELOPMENT CO., LTD;
៦-ក្រុមហ៊ុន AL JAZEELAN FOOD PTE. LTD; ៧-ក្រុមហ៊ុន JIA DUO BAO BEVERAGE CO., LTD
៨-ក្រុមហ៊ុន JINDIYUAN AGRICULTURAL DEVELOPMENT CO., LTD ។
យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន១២,៤៤៧តោន/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ១៣១៤៩៨តោន៕