បរទេស៖ ក្តីសុបិន្តនៃស្ពានអាកាសរបស់ប្រទេសថៃ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ឆ្លងកាត់ឧបទ្វីបម៉ាឡេដើម្បីភ្ជាប់កំពង់ផែសមុទ្រពីរ បានលេចចេញជាថ្មីម្តងទៀតនៅក្នុងប្រទេសថៃ។ ប្រសិនបើវាក្លាយជាការពិត ស្ពានអាកាសនេះ អាចកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនបានប្រហែល២ថ្ងៃ បើប្រៀបធៀបជាមួយផ្លូវដឹកជញ្ជូនបច្ចុប្បន្នដែលឆ្លងកាត់ច្រកម៉ាឡាកា។
រដ្ឋាភិបាលបច្ចុប្បន្នរបស់ប្រទេសថៃ កំពុងសម្លឹងមើលគម្រោងការងារសាធារណៈធំៗ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ស្ពានអាកាសដែលបានស្នើឡើងពិតជាមានលក្ខណៈគ្រប់គ្រាន់ ប៉ុន្តែគម្រោងនេះបានទាក់ទាញការរិះគន់ពីការចំណាយដ៏ច្រើន និងការខូចខាតបរិស្ថានដែលអាចកើតមាន។
ផែនការនេះគឺសាងសង់កំពង់ផែទឹកជ្រៅពីរ នៅសងខាងនៃតំបន់តូចចង្អៀតមួយរបស់ប្រទេសថៃ ដែលតភ្ជាប់បន្តដោយផ្លូវដែក និងផ្លូវហាយវេ ចម្ងាយប្រមាណជា ១៣០គីឡូម៉ែត្រ ដូច្នេះកប៉ាល់ដឹកទំនិញដែលធ្វើដំណើររវាងប៉ាស៊ីហ្វិកខាងលិច និងមជ្ឈឹមបូព៌ា អាចប្រើស្ពានអាកាសជាការដឹកជញ្ជូនបន្ត ដើម្បីចៀសវាងការឆ្លងកាត់សិង្ហបុរី។
គម្រោងផ្លូវអាកាសនេះមានចម្ងាយខ្លី ជាងការដឹកជញ្ជូនបច្ចុប្បន្ន ដែលការដឹកទំនិញរវាងអាស៊ីបូព៌ា និងមជ្ឈឹមបូព៌ា និងអឺរ៉ុប មានចម្ងាយប្រហែល ១២០០គីឡូម៉ែត្រ។
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា កាលពីខែតុលាឆ្នាំ ២០២០ បានបញ្ជាឱ្យមានការសិក្សាអំពីលទ្ធភាពសាងសង់ស្ពានអាកាសឆ្លងកាត់តំបន់ក្រា និងបានទម្លាក់ថវិការដើម្បីសិក្សាប្រមាណជា ៥,៣ លានដុល្លារកាលពីឆ្នាំមុនផងដែរ។
សមាជិកជាន់ខ្ពស់នៃក្រុមគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បាននិយាយនៅខែតុលាឆ្នាំ២០២០ ថាគម្រោងកន្លងមកនៃការសាងសង់ព្រែកជីកក្រា គឺមិនមានការប្រាកដនិយមទេ ហើយការផ្តោតអារម្មណ៍ថ្មី គួរតែផ្តោតលើការសង់ស្ពានអាកាស។
នៅក្នុងរបាយការណ៍មួយដែលត្រូវបានបោះពុម្ពផ្សាយកាលពីខែមករា វិទ្យាស្ថានអាយអាយអេស-យូសូហ្វអ៊ីសាក(ISEAS-Yusof Ishak) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននិយាយថា ការសាងសង់ស្ពានអាកាសរបស់ថៃ នឹងត្រូវចំណាយប្រមាណ ១.៨៥ពាន់លានដុល្លារ យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលថៃតិចជាងការសង់ព្រែកជីកក្រា។ លទ្ធផលយ៉ាងណាគឺរងចាំដល់គម្រោងនេះត្រូវបានសិក្សាចប់រួចរាល់នៅឆ្នាំ២០២៣៕
យោង៖ Nikkei និង ISEAS