រាជធានីភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ តាមសំណើសុំវិនិយោគលើគម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាលចំនួន ២០០គ្រែ របស់ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD ។
គម្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៤៦-៤៨-៥០ ផ្លូវលេខ ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង។