បច្ចេកវិទ្យា៖ ពីមុន Firefox ត្រូវបានគេចាត់ទុកថាជាជម្រើសល្អមួយ ក្នុងចំណោមជម្រើសល្អបំផុតនៃកម្មវិធីរុករក(Browser) ដែលមានប្រជាប្រិយបំផុតរបស់ពិភពលោកគឺ Chrome ជាពិសេសក្នុងចំណោមអ្នកគាំទ្រប្រព័ន្ធប្រតិបត្តិការLinux។

វាពិតជាគួរឱ្យភ្ញាក់ផ្អើលបន្តិចដែលដឹងថា ផលិតផលរបស់ Mozilla Firefox នេះបានបាត់បង់អ្នកប្រើប្រាស់ក្នុងរយៈពេលបីឆ្នាំចុងក្រោយរហូតដល់៤៦លាននាក់។

តួលេខនោះបានមកពីរបាយការណ៍ទិន្នន័យសាធារណៈរបស់ Firefox ផ្ទាល់ ដោយបង្ហាញថា កម្មវិធីរុករកមានអ្នកប្រើប្រាស់ប្រចាំខែដែលសកម្មចំនួន២៤៤ លាននាក់នៅចុងឆ្នាំ ២០១៨ ប៉ុន្តែនៅត្រីមាសទី ២ ឆ្នាំ ២០២១ ចំនួនអ្នកប្រើប្រាស់បានធ្លាក់ចុះដល់១៩៨ លាននាក់។

បច្ចុប្បន្ន Firefox មានចំណែក ៣.៤៥%នៃទីផ្សារកុំព្យូទ័រ ទូរស័ព្ទនិងថេប្លេត ដែលឈរនៅពីក្រោយលេខ២កម្មវិធីសាហ្វារី( Safari )របស់ក្រុមហ៊ុន Apple  មានចំណែកដល់ ១៨.៦៥%និងឈរនៅលេខ១ គឺ កម្មវិធីក្រូម - Chrome របស់ Google ដែលមានចំណែកទីផ្សារ ៦៥.១៨% រីឯអ្នកឈរនៅលំដាប់លេខ៤គឺកម្មវិធី Microsoft Edge របស់ក្រុមហ៊ុន Microsoft មានចំណែកទីផ្សារអ្នកប្រើប្រាស់ ៣.៤១% ។

មានហេតុផលមួយចំនួនដែលធ្វើឱ្យ Firefox មានអ្នកប្រើប្រាស់ធ្លាក់ចុះខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ធៀបនឹងគូប្រជែងដូចជា Chrome, Edge និង Safari ដោយសារ កម្មវិធីរបស់ក្រុមហ៊ុនធំៗទាំងនេះគឺជាមានភ្ជាប់ជាស្វ័យប្រវត្តិក្នុងឧបករណ៍ Android, Windows និង Appleរៀងៗខ្លួន និងតែងតែប្រកួតគ្នាជានិច្ច។

កត្តាមួយទៀតនៅពីក្រោយការដួលរលំរបស់ Firefox ទំនងជាកំហុសឆ្គងផ្ទាល់ខ្លួនផ្ទាល់ដែលមិនសូវស្ទុះដូចជាកង្វះការធ្វើបច្ចុប្បន្នភាពដំណើរការសំខាន់ៗ និងការរុះរើចំនុចធំៗដែលបានរុញអ្នកប្រើប្រាស់មួយចំនួនចេញឆ្ងាយ៕