បច្ចេកវិទ្យា៖ ប្រព័ន្ធប្រតិបត្តិការ Android 12 Beta 4 ដែលបានចេញចុងក្រោយបង្អស់ បានដាក់រួមបញ្ចូលនូវមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងទូរស័ព្ទរបស់អ្នកដោយប្រើទឹកមុខ។ មានន័យថា ការបញ្ចេញទឹកមុខផ្សេងៗ គឺប្រែទៅជាការបញ្ជា ឲ្យធ្វើសកម្មភាពអ្វីមួយនៅលើទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការOS Android ។

មុខងារថ្មីនោះ គឺប្រើលើការបញ្ជាភ្ជាប់ជាមួយ កាមេរ៉ាខាងមុខរបស់ទូរស័ព្ទ។ នៅពេលបើកដំណើរការកាមេរ៉ាខាងមុខ វានឹងដឹងថា តើអ្នកកំពុងងាកទៅឆ្វេងឬទៅស្ដាំ ហើយមានទឹកមុខបែបណា។ អ្នកអាចកំណត់ សកម្មភាពដែលអាចបញ្ជាដំណើរការរបស់ទូរស័ព្ទបានងាយស្រួល ដោយប្រើតាមទឹកមុខរបស់អ្នក។

របៀបប្រើកាយវិការមុខ ដើម្បីបញ្ជារទូរស័ព្ទ Android របស់អ្នក

ឧទាហរណ៍៖ អ្នកអាច ហារមាត់ មានន័យថាជាសកម្មភាព "បើកផ្ទាំងជូនដំណឹង" ឬញ៉ាក់ចិញ្ចើម មានន័យថាឲ្យ "ត្រលប់មកអេក្រង់ដើមវិញ" ជាដើម។ រូបភាពខាងក្រោមនេះ បង្ហាញពីបញ្ជីនៃកាយវិការទឹកមុខទាំងអស់ ដែលអ្នកអាចប្ដូរតាមបំណងដើម្បីអនុវត្តសកម្មភាពផ្សេងៗលើទូរស័ព្ទ៖