អន្តរជាតិ៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបឧតុនិយមថ្មីមួយចូលទៅក្នុងគន្លងអាកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិនកាលពីព្រឹកថ្ងៃច័ន្ទ។ 

ផ្កាយរណបនេះមានឈ្មោះថាFengyun-3E (FY-3E) ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-4C នៅម៉ោង ៧ និង ២៨ នាទីព្រឹក(ម៉ោងនៅទីក្រុងប៉េកាំង) ហើយនេះគឺជាបេសកកម្មលើកទី ៣៧៧ នៃស៊េរីរ៉ុក្កែត Long March នេះបើយោងភ្នាក់ងារអាវកាសរបស់ប្រទេសចិន។

បំពាក់ដោយឧបករណ៍ផ្ទុកទិន្នន័យពីចម្ងាយចំនួន១១ គ្រឿង FY-3E នឹងក្លាយជាផ្កាយរណបឧតុនិយមដំបូងបង្អស់របស់ពិភពលោកដើម្បីបម្រើមុខងារដល់វិស័យស៊ីវិល។

ផ្កាយរណបនេះត្រូវបានរចនាឡើងដោយមានអាយុកាលប្រាំបីឆ្នាំ ហើយនឹងសិក្សាពី សីតុណ្ហភាព ​បរិយាកាសសំណើមនិងឧតុនិយមផ្សេងទៀត បម្រើឲ្យការព្យាករណ៍ដែលធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពព្យាករណ៍អាកាសធាតុរបស់ប្រទេសចិន។

វាក៏នឹងត្រួតពិនិត្យការធ្លាក់ព្រិកនិងស្រទាប់នៃផ្ទៃទឹកកកដែលអំណោយផលដល់ការសិក្សាគ្រោះមហន្តរាយធម្មជាតិ និងផ្នែកបរិស្ថានវិទ្យា។ Xinhua