ទីក្រុងប៉េកាំងៈ ប្រទេសចិនមានគោលបំណងបញ្ជូនបេសកកម្មអវកាសនាវិកលើដំបូង ទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០៣៣ ដោយមានការបាញ់បង្ហោះយានជាទៀងទាត់ ដើម្បីអនុវត្តតាមផែនការរយៈពេលវែង ដើម្បីសាងសង់មូលដ្ឋាន ដែលមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នៅលើភពអង្គារនេះ និងទាញយកធនធានដែលមាននៅទីនោះ។

ផែនការប្រកបដោយមហិច្ឆតា ដែលនឹងជំរុញការប្រណាំងជាមួយសហរដ្ឋអាមេរិក ដើម្បីនាំយកមនុស្សនៅលើភពព្រះអង្គារ ត្រូវបានគេបង្ហាញឱ្យដឹងច្បាស់ជាលើកដំបូង បន្ទាប់ពីប្រទេសចិនបានបញ្ជាយានដើម្បីចុះចត នៅលើភពព្រះអង្គារកាលពីពាក់កណ្តាលខែឧសភា។

បន្ទាប់ពីបានបញ្ជូនអវកាសយានិកចំនួន ៣ នាក់ទៅកាន់ស្ថានីយ៍អវកាស កាលពីសប្ដាហ៍មុន លោកប្រធាននៃការផលិតរ៉ុក្កែតដ៏ធំរបស់ចិន លោកវ៉ាង ស៊ាវុន បានប្រាប់សន្និសីទរុករកដែនអវកាសនៅប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះថា ការបាញ់មីស៊ីលទៅកាន់ភពព្រះអង្គារគ្រោងនឹងធ្វើនៅឆ្នាំ ២០៣៣, ២០៣៥, ២០៣៧, ២០៤១ និងលើសនេះ។

ទីភ្នាក់ងារអវកាសចិនផ្លូវការបានរាយការណ៍នៅថ្ងៃពុធ ដោយដកស្រង់សំដីលោកវ៉ាង ដែលបាននិយាយថា មុនពេលបេសកកម្មបញ្ជូនអាវកាសនាវិកចាប់ផ្តើម ប្រទេសចិននឹងបញ្ជូនមនុស្សយន្តទៅភពព្រះអង្គារដើម្បីសិក្សាទីតាំងដែលអាចធ្វើបានសម្រាប់មូលដ្ឋាននិងដើម្បីកសាងប្រព័ន្ធដើម្បីទាញយកធនធាននៅទីនោះ។

សម្រាប់ការរស់នៅរបស់មនុស្សនៅលើភពព្រះអង្គារ ក្រុមអាវកាសនាវិកត្រូវតែមានលទ្ធភាពប្រើប្រាស់ធនធានដែលមាននៅលើភពព្រះអង្គារ ដូចជាទាញយកទឹកនៅក្រោមផ្ទៃដីរបស់វា បង្កើតអុកស៊ីសែននៅនឹងកន្លែង និងផលិតអគ្គិសនី។

ប្រទេសចិនក៏គ្រោងនឹងបង្កើតមូលដ្ឋាននៅប៉ូលខាងត្បូងនៃព្រះច័ន្ទ ហើយកំពុងដាក់ពង្រាយយានរ៉ូបូត ទៅភពព្រហស្បតិ៍នៅឆ្នាំ ២០៣០៕