ទីក្រុងហាណូយ៖ ក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឥតខ្សែឈានមុខគេមួយរបស់ពិភពលោក គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដែលបានផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិន ដោយសារតែសង្គ្រាមពាណិជ្ជកម្មកំពុងបន្ត រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

ទីក្រុងហាណូយ កំពុងរៀបចំកន្លែងស្រាវជ្រាវនិងអភិវឌ្ឍន៍ដំបូងគេបង្អស់របស់ក្រុមហ៊ុន Qualcomm នៅអាស៊ីអាគ្នេយ៍ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ កំពុងបម្រើដល់ដៃគូក្នុងស្រុក។ ក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា រោងចក្រថ្មីដែលបានបើកដំណើរការកាលពីសប្តាហ៍មុន មានគោលបំណងដើម្បីអភិវឌ្ឍបច្ចេកវិទ្យាឥតខ្សែ(4G, 5G) , អាយអូធី និងផ្តល់សេវាកម្មសាកល្បង ដល់ដៃគូផលិតកម្មក្នុងស្រុកដូចជា VinSmart, BKAV និង Viettel ។

រោងចក្រថ្មីនេះ នឹងជួយអាជីវកម្មក្នុងប្រទេសវៀតណាម អភិវឌ្ឍនិងបង្កើតបានជាផលិតផល ដោយដាក់ឈ្មោះថា “ផលិតនៅវៀតណាម ”៕