បច្ចេកវិទ្យា៖ ក្រុមហ៊ុន Telegram បានបញ្ចេញពីការធ្វើបច្ចុប្បន្នភាព Telegram ដោយអាចឲ្យអ្នកប្រើប្រាស់ ខលវីដេអូជាក្រុមបាន បន្ទាប់ពីមានភាពយឺតយ៉ាវក្រោយ ពីប្រកាសដំណឹងនេះកាលពីដើមខែ មេសា ឆ្នាំ​២០២០។ 

អ្វីដែលថ្មីនោះគឺ ជាការបន្ថែមទៅលើ  Voice Chat ដែលមានស្រាប់ តែពេលលោកអ្នកប្រើ នឹងឃើញមានការបើកមុខងារ Share Video Call។ ម្យ៉ាងវិញទៀតកម្មវិធី Telegram តម្រូវឱ្យអ្នកប្រើប្រាស់ជា Admin ដើម្បីអាចចាប់ផ្ដើមការប្រើប្រាស់ Voice Chat ជាក្រុមបាន៕

ក្រុមហ៊ុន Telegram និយាយថា ការហៅជាសំឡេង មិនបានកំណត់ពីចំនួនអ្នកចូលរួមនោះទេ ប៉ុន្តែការហៅជានេះនឹងត្រូវបានកំណត់ចំពោះមនុស្ស ៣០នាក់ប៉ុណ្ណោះ ដែលអាចចូលរួមការជជែកជាVideo។

ដើម្បីអាចប្រើមុខងារវីដេអូខលថ្មីនេះបាន លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ដែលក្រុមហ៊ុនទើបតែបានដាក់ឲ្យប្រើ មានទាំងលើ​ Computer ផងដែរ។ ក្រុមហ៊ុនបានឲ្យដឹងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ក្រុមហ៊ុនមានផែនការបង្កើនដែនកំណត់សម្រាប់អ្នកចូលរួមជា Video Call ក្នុងពេលឆាប់ៗនេះ៕