បច្ចេកវិទ្យា៖  ក្រុមហ៊ុន Nvidia បានដាក់ឲ្យដំណើរការក្រាហ្វិកកាត(GPU) ជំនាន់ថ្មី នោះគឺ GeForce RTX 3090 Ti ដែលក្រុមហ៊ុនអះអាងថា មានល្បឿន លឿនជាង RTX 3090 ដល់ទៅ 9%។

ក្រុមហ៊ុន Nvidia ដាក់ដំណើរការ GPU RTX 3090 Ti នេះ អាចជាគោលដៅចម្បងជាកាតសម្រាប់អ្នកបង្កើតមាតិកាខ្នាតធំ ដោយ មាន RAM ដល់ 24GB ដែលអ្នកទទួលបានបើប្រៀបធៀបទៅនឹង 10GB ឬ 12GB នៃ RTX 3080 និង 3080 Ti រីឯ RTX 3090 ក៏មានអង្គចងចាំ 24GBដែរ។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងដំណើរការកាន់តែខ្ពស់ក៏មានការប្រើប្រាស់ថាមពលខ្ពស់ជាងផងដែរ។ RTX 3090 Ti មានការទាញថាមពល 450W ដែលច្រើនជាង RTX 3090 ចំនួន 100W  ។

ផ្នែកបច្ចេកទេស៖

RTX 3090 Ti មាន GA102 GPU ដែលអាចដំណើរការស៊ីគ្នាជាមួយនឹង 10752 CUDA cores ដែលខ្ពស់ជាងបន្តិចធៀបនឹង RTX 3090 ដែលមានត្រឹមតែ  10496។ RT Core បានឡើងពី 82 ទៅ 84 និង Tensor cores ពី 328 ទៅ 336។ 

ក្រុមហ៊ុន Nvidia អះអាងថា RTX 3090 Ti មាន 40 TFLOPS បើប្រៀបធៀបទៅនឹង RTX 3090 ដែលមានត្រឹមតែ 35 TFLOPS។  Boost Clocks អាចដំណើរការពី 1.4GHz/1.7GHz ទៅ 1.67GHz/1.86GHz ដោយរួមបញ្ចូល RAM 24GB ដូចគ្នានឹង GDDR6X ប៉ុន្តែល្បឿនត្រូវបានបង្កើនពី 19.5 Gbps ទៅ 21 Gbps៕