បច្ចេកវិទ្យា៖ ក្រុមហ៊ុន Microsoft បានប្រកាសថា OS Window 11 នឹងចេញដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ៥ ខែតុលា​ ខាងមុខនេះ។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ជាការធ្វើឱ្យប្រសើរឡើងក្រោយការអភិវឌ្ឍន៍ជាច្រើនឆ្នាំមកហើយ នឹងអាចតំឡើងដោយឥតគិតថ្លៃ (សម្រាប់កុំព្យូទ័រ Window 10 ដែលស្របច្បាប់) និងអាចប្រើបានជាមួយឧបករណ៍ថ្មីៗដែលទើបលក់ចេញ។

ការធ្វើឱ្យប្រសើរឡើងនេះ នឹងត្រូវបានដាក់ដោយឥតគិតថ្លៃ នៅថ្ងៃទី ៥ ខែតុលា ប៉ុន្តែដូចរាល់ដងការធ្វើឲ្យប្រសើរឡើង (Update ) នឹងមានជាដំណាក់កាលៗ។ សម្រាប់អ្នកដែលកំពុងប្រើប្រាស់ Window 10 នឹងទទួលបានការជូនដំណឹងនៅពេលខាងមុខនេះ ពីក្រុមហ៊ុន។

នេះមិនមែនមានន័យថា លក្ខណៈពិសេសៗជាច្រើននឹងត្រូវបានដាក់ឲ្យប្រើនៅថ្ងៃនោះទេ។ ក្រុមហ៊ុន ​មិនបានដាក់ឲ្យប្រើប្រាស់កម្មវិធី Android ទៅលើ Window 11 ដែលសហការជាមួយ Amazon និង Intel  នៅឡើយផងដែរ៕