បច្ចេកវិទ្យា៖ មិនយូរប៉ុន្មានបន្ទាប់ពីការដាក់ឲ្យប្រើនូវប្រព័ន្ធប្រតិបត្តិការ iOS 15.4.1 ដែលដោះស្រាយបញ្ហាស៊ីថ្ម ជាសាធារណៈ រួចមក ក្រុមហ៊ុន Apple កំពុងចាប់ផ្តើមបញ្ចេញ iOS 15.5 ជា Beta បន្តទៀត។

ឥឡូវនេះ ក្រុមហ៊ុនកំពុងដាក់ចេញនូវកំណែទម្រង់ថ្មី ជា Beta នៃប្រព័ន្ធប្រតិបត្តិការ iOS 15.5 និង iPadOS 15.5 សម្រាប់អ្នកអភិវឌ្ឍនកម្មវិធី APP ។ 

ទម្រង់ជា BETA៖ ដូចធម្មតា មុនក្រុមហ៊ុន Apple ដាក់បច្ចេញការធ្វើកំណែទម្រង់ថ្មី ដល់អ្នកប្រើប្រាស់ទូទៅ ក្រុមហ៊ុនតែងដាក់ជា Beta ដើម្បី អ្នកអភិវឌ្ឍន៍កម្មវិធី ប្រើសាកល្បងជាមុន ដើម្បីអាចទទួលបាននូវមតិយោបល់លើកំណែថ្មី និងការកែកំហុសឆ្គងមុនចេញផ្សាយជាសាធារណៈ។ 

សម្រាប់អ្នកដែលអភិវឌ្ឍន៍កម្មវិធី APP ដែលបានចុះឈ្មោះទាំងអស់ អាចរកមើកការអាប់ដេតថ្មី  iOS 15.5 beta 1 ដែលមានលេខ version 19F5047e៕