ក្រុមហ៊ុន Apple បានចេញជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ iOS 14.7 ដល់សាធារណជនទូទៅ(ទំហំនៃការUpdate ជិត1G) ។ ការធ្វើបច្ចុប្បន្នភាពនេះ កើតឡើងនៅមុនពេលតែប៉ុន្មានខែប៉ុណ្ណោះ នៃគ្រោងការដាក់ដំណើរការiOS 15 ក្នុងខែតុលា។

តើមានអ្វីថ្មី? ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 14.7 ដែលអាចធ្វើឱ្យអ្នកធ្វើ បច្ចុប្បន្នភាពទូរស័ព្ទ iPhone របស់អ្នកឥឡូវនេះ? ចំនុចថ្មីមាន៖

1. អាចដំណើរការថ្មសាក MagSafe បាន

ថ្មសាកសម្រាប់ប្រើជាមួយ iPhone ឈ្មោះថា MagSafe ដែលត្រូវបានប្រើសម្រាប់ទូរស័ព្ទ iPhone 12 ឡើង បើអ្នកបានទិញនោះការធ្វើបច្ចុប្បន្នភាពទៅ iOS 14.7 ទើបអាចប្រើបាន។

2. Apple Card Family

ជាផ្នែកមួយដែលក្រុមហ៊ុនបានត្រៀមទុកមួយជំហានទៀតមុនពេលបញ្ចេញ Apple Pay ទម្រង់ថ្មី​ដែលបន្ថែមមុខងារច្រើនជាងមុន។ចំពោះចំនុចនេះ នៅប្រទេសយើងមិននិយមប្រើប្រាស់នោះទេ។

3. Multi Timer, HomePod នៅក្នុង Home app

ក្រុមហ៊ុនបានបន្ថែមមុខងារនៃការកំណត់ពេលវេលាបានច្រើន(multi) ខុសគ្នាលើ Screen តែមួយ។

4. រចនា Podcast ប្រសើរជាងមុន

ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 14.7ក្រុមហ៊ុន Apple បានបង្កើតកម្មវិធីផតខាស់ដែលបានរចនាឡើងវិញថ្មី។

ក្រៅពីនេះក៏មានការកែប្រែBug តូចៗជាច្រើនទៀត តើចំនុចទាំង៤ខាងលើនេះសំខាន់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នកដែរឬទេ? នេះជាចំនុចនៃការកែតម្រូវតិចតួច មុនពេលក្រុមហ៊ុនដាក់ឲ្យដំណើរការ iOS 15 ៕