បច្ចេកវិទ្យា៖ ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីបន្ថែមមុខងារថ្មីៗមួយចំនួន ដែលក្នុងនោះពួកគេក៏បានបន្ថែមមុខងារ ដែលអាចសម្គាល់កាយវិការមានដូចជា លើកដៃ (Raise Hand) និងឱ្យមេដៃ (Thumbs Up) សម្រាប់អ្នកប្រើប្រាស់ iPad។

Zoom និយាយថា ខ្លួនបានបន្ថែមមុខងារថ្មីដែលអាចឱ្យអ្នកប្រើប្រាស់ iPad ប្រើកាយវិការជាក់ស្តែងដូចជាការលើកដៃស្វាគមន៍នរណាម្នាក់ និងកាយវិការទាំងនោះ ត្រូវបានបកប្រែដោយស្វ័យប្រវត្តិ ដោយបង្ហាញ សញ្ញាលើកដៃនៅក្នុងរូបភាពវីដេអូរបស់លោកអ្នក ដែលជាសញ្ញាប្រាប់ទៅអ្នកគ្រប់គ្រងកិច្ចប្រជុំថា លោកអ្នកមានសំណួរអ្វីមួយ។

ក្រៅពីនេះ Zoom បានបន្ថែមមុខងារកាន់តែងាយស្រួល គឺ Focus Mode ដែលផ្ដោតសំខាន់លើការបង្រៀន តែក៏អាចប្រើក្នុងកិច្ចប្រជុំបានផងដែរ។ មុខងារនេះគឺ គ្រូ (ឬជា Host) អាចមើលឃើញសិស្សទាំងអស់(អ្នកចូលរួម) តែអ្នកចូលរួមអាចមើលឃើញតែគ្រូបង្រៀន(Host) ប៉ុណ្ណោះ៕