បច្ចេកវិទ្យា៖ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវទូរស័ព្ទថ្មី 5G ដែលមានតម្លៃសមរម្យ សម្រាប់ទីផ្សារអតិថិជនកម្រិតមធ្យម នោះគឺ ម៉ូឌែល Galaxy A33 និង Galaxy A53 នៅថ្ងៃនេះ  ដែលជាផ្នែកមួយនៃប្រភេទ Galaxy A32 ដែលបានដាក់បង្ហាញកាលពីឆ្នាំមុន។ 

Galaxy A33 នឹងមានលក់នៅថ្ងៃទី 22 ខែមេសា,  Galaxy A53 នៅថ្ងៃទី 1 ខែមេសា និង iPhone SE 3 ក៏ទើបតែចេញលក់ផងដែរ។ ខាងក្រោមនេះ ជាការបង្ហាញពី SPEC ប្រៀបធៀប ដែលលោកអ្នកអាចពិចារណា រីឯតម្លៃអាចខុសគ្នាទៅតាមទីផ្សារ។

សម្រាប់ល្បឿនវិញ  Apple ប្រើបន្ទះឈីប A15 នៅក្នុង iPhone SE 3 ធៀបនឹងឧបករណ៍ Android គឺ Apple វ៉ាដាច់ Exynos 1280 ថ្មីរបស់ Samsung ។ ទោះជាយ៉ាងណាក៏ដោយ Samsung ផ្តល់ RAM ដល់ទៅ 8GB នៅលើទូរស័ព្ទរបស់ខ្លួន ខណៈដែល SE 3 មានត្រឹមតែ 4GB ប៉ុណ្ណោះ។

កាម៉េរា