បរទេស៖ តារាក្នុងបណ្ដាញសង្គម TikTok លោក Khaby Lame  បច្ចុប្បន្ននៅក្នុងប្រទេសអ៉ីតាលី ឥឡូវនេះគាត់ជាប់ឈ្មោះ ក្នុងលំដាប់ទី២លើពិភពលោក ដែលមានអ្នក ​Follower ច្រើនបំផុតក្នុង TikTok បន្ទាប់ពីកញ្ញា Charli ដែលជាមនុស្សដំបូងគេបំផុតក្នុង TikTok ដែលទទួលបានអ្នកFollower ដល់ ១០០ លាននាក់។

Khaby Lame វ័យ២១ឆ្នាំ គឺជាអតីតកម្មកររោងចក្រនៅប្រទេសអ៉ីតាលី ដែលបានបាត់បង់ការងារដោយសារតែវិបត្តិកូវីដ១៩ បានឲ្យគាត់មានឱកាសក្លាយជាអ្នកបង្កើតមាតិកាវីដេអូ ដែលមានការគាំទ្រយ៉ាងឆាប់រហ័ស នៅលើបណ្ដាញ TikTok និង Facebook ។

វីដេអូដែលមានភាពល្បីល្បាញក្នុងរយៈពេលខ្លី ដោយប្រើតែកាយវិការ និងមិននិយាយស្ដី ទទួលបាននូវការគាំទ្រខ្លាំងពីអ្នកប្រើបណ្ដាញសង្គម ឥលូវគាត់មានអ្នក Follower ដល់ទៅ ៨៣.៦ លាននាក់ ដែលមានន័យថាគាត់ជាប់ជាមនុស្សដែលតាម (Follower) ច្រើនបំផុតលើ TikTok។ 

គាត់បានផ្ដល់បទសម្ភាសន៍ដល់ NYT ដោយនិយាយថា ៖ ដោយសារតែការធ្វើទឹកមុខនិងសកម្មភាពរបស់គាត់បានធ្វើឲ្យមនុស្សសើច។ 

តាមការប៉ាន់ស្មាន រាល់ការបង្ហោះរបស់ Khaby Lame ម្ដងក្នុង TikTok គឺអាចរកចំណូលបានពីការផ្សាយពាណិជ្ជកម្ម ក្នុងចន្លោះពី ១ម៉ឺន៣ពាន់ ទៅជិត ៣ម៉ឺនដុល្លារ៕