បច្ចេកវិទ្យា៖ ក្រុមហ៊ុន Google និង Facebook Inc បានប្រកាសពីការចូលរួមនៅក្នុងការតភ្ជាប់ប្រព័ន្ធខ្សែកាបអ៊ុបទិច ក្រោមសមុទ្រថ្មី ដែលនឹងអាចដំណើរការក្នុងឆ្នាំ ២០២៤ ដើម្បីកែលម្អការតភ្ជាប់អ៊ីនធឺណិតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យោងតាមប្រភពពី Bloomberg ។ 

ក្រុមហ៊ុន Google បាននិយាយថា គម្រោងខ្សែកាបនេះមានឈ្មោះ Apricot មានចំងាយ 12000KM ដែលតភ្ជាប់ប្រទេសជប៉ុន សិង្ហបុរី កោះតៃវ៉ាន់ហ្វីលីពីន និងឥណ្ឌូនេស៊ី និងអាចជួយបំពេញតម្រូវការកាន់តែច្រើន សម្រាប់ការចូលប្រើអ៊ីនធឺណិត និងការប្រើប្រាស់ប្រព័ន្ធ 5G ។

កាលពីខែមីនា ក្រុមហ៊ុនបានប្រកាសពីគម្រោងខ្សែកាបសមុទ្រឆ្លងទន្លេថ្មីពីរ ដែលតភ្ជាប់សិង្ហបុរី ទៅឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក គឺខ្សែកាប Eco និង Apricot ដោយមានការចូលរួមពីក្រុមហ៊ុន Google ផងដែរ។

ខ្សែកាប Echo and Apricot នឹងធ្វើអោយប្រសើរឡើងនូវភាពធន់ដល់ Google Cloud និងសេវាកម្មឌីជីថលផ្សេងទៀតរបស់ក្រុមហ៊ុន Google ។ បណ្តាញខ្សែកាបអុបទិកថ្មីនេះ ដែលលាតសន្ធឹងនៅអាស៊ីប៉ាស៊ីហ្វិក មានល្បឿនដល់ជាង 190T ក្នុងមួយវិនាទី៕