សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បន្ទាប់ពីការពន្យាពេលមួយខែដោយសារតែការផ្ទុះឡើងនៃជម្ងឺកូវីដ១៩  នៅ ទីបំផុតក្រុមហ៊ុន Apple បានប្រកាសទូរស័ព្ទ iPhone ចុងក្រោយបង្អស់  ក្នុងព្រឹត្តិការតាមបណ្ដាញអ៊ីនធើណិត កាលពីយប់ថ្ងៃទី១៣ តុលា ឆ្នាំ ២០២០។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការដាក់បង្ហាញពីទូរស័ព្ទ iPhone 12, iPhone 12 Mini, iPhone 12 Pro និង iPhone 12 Pro Max និងភ្ជាប់មុខងារ 5G  ទាំងអស់ និងមានភ្ជាប់ម៉ាញ៉េទិចនៅខាងក្រោយ ម៉ាកMagSafe ដែលអាចភ្ជាប់ទៅនឹងគ្រឿងសម្ភារៈមួយចំនួន និងអេក្រង់សេរ៉ាមិចថ្មី ដែលសន្យាថាអាចប្រើបានមាំជាងមុន ជាមួយបន្ទះឈីប A14 Bionic ផងដែរ។

 ទូរស័ព្ទ iPhone 12 និង 12 Mini គឺជាទូរស័ព្ទដែលមានតំលៃសមរម្យបំផុតពីរនៅក្នុងត្រកូលហើយមានកាមេរ៉ាខាងក្រោយពីរ។  ម៉ូឌែល iPhone 12 Pro ទាំងពីរនេះគឺជាទូរស័ព្ទ iPhone ដែលមានតម្លៃខ្ពស់បំផុត ដោយបំពាក់កាម៉េរ៉ា៣ និងមានម៉ាស៊ីនស្កេន LiDar ផងដែរ។

សូមមើលពីតម្លៃលើទីផ្សារ ដូចខាងក្រោមនេះ

iPhone 12 តម្លៃ 829 (64GB), $879 (128GB), $979 (256GB)

iPhone12 Mini  តម្លៃ $729 (64GB), $779 (128GB), $879 (256GB)

iPhone 12 Pro តម្លៃ $999 (128GB), $1,099 (256GB), $1,299 (512GB)

iPhone 12 Pro
iPhone 12