រាជធានីភ្នំពេញ៖  ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ តែងតាំងថ្នាក់ដឹកនាំ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន០២ រូប ដែលបទពិសោធន៍ និងចំណេះដឹង វិស័យអាកាសចរស៊ីវិល គឺ៖

១- ឯកឧត្តម ខាន់ វណ្ណា ជាអនុរដ្ឋលេខាធិការ

២- ឯកឧត្តម សារិន គុណ្ណករ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ពិធីប្រកាសមុខតំណែងជាផ្លូវការ ក៏បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី០៣ ខែ មករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផងដែរ៕