
ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន៖
១. ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រ ក្នុងការបេីក ឬបិទទ្វារទឹក, សំណង់ស្ទាក់ទឹកមេកាត់ស្ទឹងសង្កែ ប្រវែង ៧៥ម៉ែត្រ ដើម្បីរក្សាទឹកទុកនៅក្នុងស្ទឹងសង្កែ និងជាទំនប់ស្ទាក់ទឹកទី៣ នៅលេីដងស្ទឹងសង្កែ។ សំណង់ស្ទាក់ទឹកចំនួនពីរទៀតនៅផ្នែកខាងលើ គឺអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងទឹកស្ទឹងនេះហូរធ្លាក់ចូលទៅបឹងទន្លេសាប។
ប្រព័ន្ធធារាសាស្រ្តនេះ ក៏មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតដូចជា ប្រឡាយមេបេតុង ០៤ខ្សែ ប្រវែងសរុប ១៧,៥០គម សំណង់សិល្ប:ការចំនួន ៦២កន្លែង (សំណង់ក្បាលហុងយកទឹក ០៤កន្លែង សំណង់ស្ទាក់ទឹក ១២កន្លែង សំណង់ចែកទឹកចំនួន ២៥កន្លែង ស្ពានឆ្លងប្រឡាយសម្រាប់យានយន្ត ១២កន្លែង និងស្ពានឆ្លងប្រឡាយសម្រាប់ថ្មេីរជេីង ០៩កន្លែង) អគារត្រួតពិនិត្យការបិទបេីកទ្វារទឹក និងឃ្លាំងនៅសំណង់មេស្ទាក់ស្ទឹង ០១កន្លែង។
២. ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.០០០ហិកតា។
៣. ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបងផ្ទាល់ និងតំបន់ជាយក្រុង
៤. បង្កេីនសោភ័ណភាពបន្ថែមដល់ក្រុងបាត់ដំបង ដែលជាសក្តានុពលទាក់ទាញទេសចរណ៍ផងដែរ។



