រាជធានីភ្នំពេញ៖ ក្នុងការផ្សាយនាព្រឹកថ្ងៃ ២១ឧសភានេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញ ករណីឆ្លងកូវីដ១៩ ចំនួន ៤៦០នាក់ទៀត និងអ្នកជាសះស្បើយ ៨២៤នាក់។ តួលេខនៃការឆ្លងនេះ គឺជាការងើបឡើងវិញ ៤ថ្ងៃចុងក្រោយ។

តួលេខការឆ្លង ៤ថ្ងៃចុងក្រោយ៖

  • ផ្សាយ ១៨ ឧសភា៖ ឆ្លងថ្មី ៣៤៥នាក់ និងអ្នកជាសះស្បើយ ១៣៣៧នាក់
  • ផ្សាយ ១៩ ឧសភា៖ ឆ្លងថ្មី ៣៩៣នាក់ និងអ្នកជាសះស្បើយ ៦១២នាក់ 
  • ផ្សាយ ២០ ឧសភា៖ ឆ្លងថ្មី ៤១៥នាក់ និងអ្នកជាសះស្បើយ ៧៤៥នាក់
  • ផ្សាយ ២១ ឧសភា៖ ឆ្លងថ្មី ៤៦០នាក់ និងអ្នកជាសះស្បើយ ៨២៤នាក់
សូមជម្រាបជូនដែរ ការឆ្លងមួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា មានបរិមាណកំណើនការឆ្លងកូវីដ ខ្ពស់នៅតាមបណ្ដាខេត្តជាពិសេស ខេត្តតាកែវ បន្ទាយមានជ័យ កំពង់ស្ពឺ និងកំពង់ចាម៕